Connect with us

ព័ត៌មានជាតិ

ជប៉ុន បន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជា ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ

បានផុស

នៅ

ជប៉ុន បន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្ថែមទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។ នេះជាការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន ក្នុងជំនួបជាមួយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ដោយបានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក TSUGE Yoshifumi រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន​ បានរំលឹកពីលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កានៃជំនួបកំពូលទ្វេភាគីរវាងនាយករដ្ឋមន្ត្រី Fumio Kishida និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប៥០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

លោករដ្ឋលេខាធិការ បានរំលឹកថា ក្នុងឱកាសនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសារចំនួន៤ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា និងបានរំលឹកអំពីការទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេសលើសារៈសំខាន់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យសន្តិសុខ។ តាមរយៈនេះ លោក TSUGE Yoshifumi បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខ។

នៅចំពោះមុខលោកឯកអគ្គរាជទូតកម្ពុជា, លោករដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ ក៏បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារលិខិតរំលែកទុក្ខរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសចំពោះអ្នកដែលទទួល រងគ្រោះធម្មជាតិរញ្ជួយដីនៅខេត្ត Ishikawa កាលពីខែមករា ឆ្នាំ២០២៤ និងបានគូសបញ្ជាក់ពីការត្រៀមជួយសម្រួលរបស់រដ្ឋាភិបាលជប៉ុន ក្នុងករណីពលករ និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅខេត្ត Ishikawa ជួបបញ្ហានានា ពេលមានគ្រោះរញ្ជួយដីនៅតំបន់នោះផងដែរ។  

ជាការឆ្លើយតប លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងនូវអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានកំពុងយកចិត្តទុកដាក់ដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលស្នាក់នៅធ្វើការនៅតំបន់ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងនៅតាមតំបន់នានាក្នុងប្រទេសជប៉ុន។

លោកឯកអគ្គរាជទូត ក៏បានរំលឹកអំពីការដំឡើងទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទូត បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែកក្នុងដំណើរការសន្តិភាពនៅកម្ពុជា តាំងពីឆ្នាំ១៩៩០ និងការបន្តជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា រហូតដល់បច្ចុប្បន្ននេះ ។

លោកឯកអគ្គរាជទូត ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធិថែមទៀត ក្នុងឱកាសកំពុងបំពេញបេសកកម្មការទូតនៅប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម