កីឡា
កីឡាករបាល់ទះ៥រូបមានទ្រព្យសម្បត្តិច្រើនបំផុត
បាល់ទះជាកីឡាដ៏ពេញនិយមមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ បច្ចុប្បន្នកីឡាករបាល់ទះជាច្រើនក៏មានលទ្ធភាពអាចរកចំណូលបានច្រើន តាមរយៈឱកាសបង្ហាញខ្លួនជាមួយក្រុមកំពូលៗក្នុងពិភពលោក។
ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញពីកីឡាករបាល់ទះ៥រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត៖
![](https://www.kampucheathmey.com/wp-content/uploads/2024/02/earvin-ngapeth-photo-archives-sipa-sinisa-kanizaj-1693927808-1024x683.jpg)
១. Wilfredo Leon
កីឡាករ Wilfredo Leon ឈរលេខ១ក្នុងបញ្ជីឈ្នោះជាកីឡាករបាល់ទះមានទ្រព្យសម្បត្តិច្រើនបំផុត សរុបប្រហែលជា៦៦លានដុល្លារ។ រូបគេបានចាប់ផ្តើមលេងបាល់ទះនៅអាយុ៧ឆ្នាំ ដោយម្តាយរបស់ខ្លួនផ្ទាល់គ្រូបង្វឹកផ្ទាល់។ រូបគេបានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ ២០០៨ នៅអាយុ១៤ឆ្នាំ។ ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ Leon បានផ្លាស់ទៅលេងឲ្យក្លិបរុស្ស៊ី Zenit Kazan ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់គាត់ត្រូវបានគេប៉ាន់ស្មានថា មានប្រហែល១.៤លានអុីរ៉ូ។ នៅឆ្នាំ២០១៥និង២០១៦ រូបគេជាកីឡាករលេងក្រៅម៉ោងឲ្យក្លិបកាតារ Al Rayyan ប៉ុន្តែបច្ចប្បន្នកីឡាករវ័យ៣០ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប Sir Safety Umbria Volley នៅលីគបាល់ទះកំពូលអុីតាលី។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-09_11-00-51.jpg)
២. Maxim Mikhaylov
កីឡាករ Maxim Mikhaylov កើតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៨៨ នៅទីក្រុង Tayga មានទ្រព្យសម្បត្តិច្រើននៅលេខរៀងទី២ ដោយទ្រព្យសម្បត្តិសរុបរបស់រូបគេមានប្រមាណ ១.៣ លានដុល្លារ។ រូបគេជាកីឡាករមួយរូបដែលមានភាពរហ័សរហួនគួរឱ្យកត់សម្គាល់ ជាមួយយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តខ្ពស់។ ក្នុងឆ្នាំ២០១០ Mikhaylov បានចូលរួមជាមួយ Zenit Kazan ហើយជួយក្រុមមួយនេះឈ្នះឈ្នះមេដាយមាស១ ប្រាក់២ និងសំរិទ្ធ២ ក្នុងពានរង្វាន់ CEV Champions League, ឈ្នះមេដាយមាស៦ និងមេដាយសំរិទ្ធ១ ក្នុងពានរង្វាន់ Russian Championship និង មេដាយមាស១០ ប្រាក់១ ក្នុងពានរង្វាន់ Russian Super Cup គិតត្រឹមដើមឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/D7kvjF3XoAEeHLy-1024x711.jpg)
៣. Dmitry Muserskiy
កីឡាករ Dmitry Muserskiy កើតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨៨ រូបគេត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងដោយសាររូបគេមានកម្ពស់ខ្ពស់ខ្លាំងរហូតដល់ ២.១៨ ម៉ែត្រ។ រូបគេជាកីឡាករបាល់ទះដែលមានទ្រព្យសម្បត្តិច្រើនលំដាប់លេខ៣៣ ដោយមានទ្រព្យសម្បត្តិសរុប១លានដុល្លារ។ រូបគេបានចាប់ផ្ដើមលេងឲ្យក្លិបអាជីពដំបូងនៅឆ្នាំ១៩៩៦ លេងឲ្យក្រុម VC Yurydychna Akademiya Kharkiv ក្នុងប្រទេសអ៊ុយក្រែន។ ឆ្នាំ២០០៦ រូបគេបានផ្លាស់មកលេងឲ្យក្រុម Belogorie Belgorod ក្នុងប្រទេសរុស្សី។
សមិទ្ធផលសំខាន់ៗបំផុតរបស់គាត់គឺការដឹកនាំក្រុមរុស្ស៊ីឱ្យទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១២ ក្នុងទីក្រុងឡុងដ៍។ បន្ថែមពីលើមេដាយមាសអូឡាំពិក Dmitry Muserskiy ក៏ជាផ្នែកមួយដ៏សំខាន់នៃក្រុមដែលបានឈ្នះជើងឯកជាច្រើនរួមទាំងជើងឯកអឺរ៉ុបក្នុងឆ្នាំ២០១៣ និង ២០១៧ និង World League ក្នុងឆ្នាំ២០១១ និង២០១៣។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/unnamed-file-11997.jpg)
៤. Earvin N’Gapeth
កីឡាករ Earvin N’Gapeth កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩១ ជាអ្នកលេងបាល់ទះអាជីពដ៏ល្បីល្បាញម្នាក់របស់ប្រទេសបារាំងដែលមានទ្រព្យសម្បត្តិប្រមាណ១លានដុល្លារ ។ N’Gapeth ត្រូវបានទទួលស្គាល់ជាកីឡាករដែលមានភាពវៃឆ្លាត ស្ទាត់ជំនាញទាំងការវាយលុក និងការការពារ និងជាកម្លាំងសំខាន់ក្នុងការដឹកនាំក្រុមរបស់ឲ្យក្រុមទទួលបានសមិទ្ធផលជាច្រើន។ ក្នុងរយៈពេល១៦ឆ្នាំ ក្នុងអាជីពជាកីឡាករបាល់ទះ N’Gapeth លេងក្រុមអាជីព៦ផ្សេងគ្នាក្នុងនោះកាលពីឆ្នាំ២០០៨ ដល់២០១១ លេងឲ្យ Tours VB ជួយឲ្យក្រុមរបស់បារាំងមួយនេះឈ្នះពានរង្វាន់ French Cup ៣លើកនិងលីគបាល់ទះកំពូលបារាំង French Championship ១លើក ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/1400051712202730623343564-1.jpg)
៥. Robertlandy Simon
កីឡាករ Robertlandy Simon កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៧ មានកម្ពស់ ២.០៨ម៉ែត្រ មានទ្រព្យសម្បត្តិសរុបប្រមាណ ៩៥០,០០០ ដុល្លារ។ ក្នុងអាជីពជាកីឡាករបាល់ទះ រូបគេបានលេងឲ្យក្លិបនៅប្រទេសកូរ៉េខាងត្បូង កាតារ ប្រេស៊ីល និងអុីតាលី ។ សមិទ្ធផលរបស់កីឡាករវ័យ៣៦ឆ្នាំនេះ ជាមួយក្លិបអាជីពរួមមានជួយឲ្យក្រុម Volley Piacenza ឈ្នះពានរង្វាន់ CEV Challenge Cup ឆ្នាំ២០១៣ ឈ្នះពានរង្វាន់ CEV Champion League ឆ្នាំ២០១៩ ជួយឲ្យក្រុម Al Rayyan ឈ្នះជើងឯករង FIVB Volleyball Club World Championship ឆ្នាំ២០១៤ ជួយឲ្យក្រុម Sada Cruzeiro ឈ្នះជើងឯក និងចំណាត់ថ្នាក់លេខ៣ពានរង្វាន់ពិភពលោក FIVB Volleyball Club World Championship, ឈ្នះជើងឯក South American Volleyball Club Championship ពីរលើក និងជួយឲ្យក្រុម Volley Lube ឈ្នះជើងឯក១លើក ជើងឯករង២លើក FIVB Volleyball Club World Championship ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/maxresdefault-2-1024x576.jpg)
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត