Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការចេញវីដេអូ​ផ្សព្វផ្សាយ បញ្ចៀស​ការកកស្ទះ​ផ្លូវល្បឿនលឿន​​ថ្ងៃ​ចូលឆ្នាំ​ចិន

បានផុស

នៅ

ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បានចេញ​វិដេអូ​​ផ្សព្វផ្សាយ​ពីការ​ប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនឲ្យ​បានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា។

ក្នុងឃ្លីប​វីដេអូផ្សព្វផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាន​ណែនាំ​​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿនស្វែងយល់និង​ប្រើប្រាស់​ប្រព័ន្ធ​ចេញ​ចូល​ស្វ័យប្រវត្តិ​ ETC​ ដោយ​មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីចេញចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឱ្យមានបំពាក់ឧបករណ៍ ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុនតាមរយៈធនាគារដៃគូ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដេីម្បីដឹងពីវិធីប​ញ្ចូលសមតុល្យ​ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។

ករណីចង់បំពាក់ឧបករណ៍ ETC បងប្អូនអាចស្នើសុំតាមវិធីងាយៗ នៅតាមការិយាល័យស្ថានីយទាំង ៨ទីតាំង, នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប Aeon មានជ័យ ដោយនាំយករថយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវ(ច្បាប់ដើម) ដូចជា៖

(១) អត្តសញ្ញាណបណ្ណ

(២) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និង

(៣)បណ្ណសម្គាល់យានយន្ត(កាតគ្រី)។

សម្រាប់បងប្អូនដែលនៅមិនទាន់មានឧបករណ៍ ETC សូមប្រើប្រាស់គន្លងធម្មតាតម្រូវឱ្យយកកាតនៅច្រកចូលនិងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក បងប្អូនអាចប្រឈមនឹងការរង់ចាំយូរពេលទូទាត់ និងអាប់សាច់ប្រាក់​នៅច្រកចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នារីថៃ​ថតវីដេអូ​អាសអាភាស​​​ផ្ទុក​​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​រកចំណូល​​ជិត​១៥០០ដុល្លារ​ក្នុង​១ខែ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សាវិន ហ្វីលីព ៖ ផឹករាល់ថ្ងៃ ហើយអាងរត់ និងសូណា ចុងក្រោយក្រិនថ្លើមស្លាប់ដដែល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នក​លេង​ TikTok​ ត្រូវ​រថភ្លើង​បុក​ស្លាប់​ ពេលថត​​មាតិកា​លើ​ស្ពាន​​ផ្លូវ​រថភ្លើង​​​

Sokha Hotels

ព័ត៌មានពេញនិយម