ព័ត៌មានជាតិ
ព្រែកកំពត បំពុលដោយទឹកកខ្វក់រាប់ឆ្នាំ នឹងស្អាតគ្មានទឹកស្អុយហូរចូលទៀតទេ
ទឹកស្អុយកខ្វក់ហូរចូលព្រែកកំពតនឹងលែងមានទៀតហើយ នៅពេលដែលអាជ្ញាធរខេត្តកំពុងសាងសង់ប្រព័ន្ធលូបង្វែរទឹកកខ្វក់ និងស្ថានីយចម្រោះទឹកកខ្វក់បានរួចរាល់ហើយសព្វគ្រប់។
បញ្ហាទឹកលូកខ្វក់ហូរចូលទៅក្នុងព្រែកកំពត បានកើតមានឡើងជាច្រើនឆ្នាំមកហើយ ដែលនាំឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថានទឹកសមុទ្រ។
លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែកុម្ភៈនេះថា បច្ចុប្បន្នអាជ្ញាធរកំពុងសាងសង់ប្រព័ន្ធបង្វែរទឹកស្អុយមិនឲ្យហូរចូលព្រែកកំពង់បាយដែលធ្លាប់កើតមានឡើងជាច្រើនឆ្នាំមកហើយ។
គម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់របស់ ADB ដែលមកដល់ពេលនេះ សម្រេចបានប្រមាណ៦០%។ នៅពេលដែលស្ថានីយនេះសាងសង់រួចរាល់ អាជ្ញាធរមិនឲ្យទឹកកខ្ខក់ហូរចូលទៅក្នុងព្រែកទៀតទេឲ្យតែទឹកភ្លៀង ចំណែកទឹកដែលជាសំណល់រាវគឺត្រូវមានចម្រោះមួយនៅមាត់ព្រែក ហើយរុញទៅស្ថានីចម្រោះ ទើបទម្លាក់ទៅសមុទ្រវិញ។
លោកបន្តថា ជាគោលដៅ គឺមិនឲ្យមានការធ្លាក់ទឹកចូលទៅដៃព្រែកកំពង់បាយទេ ប្រសិនបើទម្លាក់ទៅធ្វើឲ្យទឹកនោះ កាន់តែកខ្វក់ថែមទៀត។
អភិបាលខេត្តក៏លើកឡើងពីបញ្ហាពាក់ព័ន្ធនឹងសំរាម ដែលបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងព្រែក ដែលតែងតែបោះចូលក្នុងទឹកព្រែក។ អាជ្ញាធរនឹងចាត់វិធានការចុះទប់ស្កាត់ប្រមូលសំរាមពីទីតាំង និងផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋបន្តទម្លាក់សំរាមចូលទៅក្នុងទឹកបន្តទៀត”។
សូមជម្រាបថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងកាន់តែលើកមុខមាត់សោភ័ណភាពក្នុងខេត្តកំពតកាន់តែល្អជាងមុន។
ម្យ៉ាងទៀតពេលគម្រោងនេះសាងសង់រួចរាល់ នឹងអាចធានាបាននូវអនាម័យបរិស្ថានស្អាត នាំមកនូវសោភណភាព ផាសុកភាពទាក់ទាញទេសចរឱ្យកាន់តែច្រើនទៅខេត្តកំពត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៦ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ចរាចរណ៍៧ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ