ជីវិតកម្សាន្ដ
G-Devith និង ទេព បូព្រឹក្ស ទទួលបានការអញ្ជើញផ្ទាល់ពី Tommy Hilfiger នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធី Fashion Show នាទីក្រុង New York
កាលពីយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុង New York ក្រុមហ៊ុនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show មួយដ៏ធំ ហើយក៏មានវត្តមានពីតារាល្បីៗ ទូទាំងពិភពលោក មកចូលរួមដូចជា lee-Junho (ពីក្រុម 2PM), NAYEON (ពីក្រុម TWICE) មកពីប្រទេសកូរ៉េ និង PHUWIN, NARAVIT និង WIN METAWIN មកពីប្រទេសថៃជាដើម។
ដោយឡែក G-Devith និង ទេព បូព្រឹក្ស ជាតារាតំណាងរបស់ Tommy Hilfiger ពីប្រទេសកម្ពុជា ចូលរួម Tommy Hilfiger Fall-Winter ‘24 Runway Show នៅទីក្រុង New York ប្រទេសអាមេរិក ជាមួយនឹងតារាល្បីៗ ពិភពលោក ជាច្រើនរូបទៀត។
វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show នេះ គឺជាការអញ្ជើញរបស់ Tommy Hilfiger ប្រចាំនៅប្រទេសអាមេរិក ដោយផ្ទាល់តែម្ដង។
Tommy Hilfiger គឺជាប្រ៊េនលក់សំលៀកបំពាក់ដ៏ល្បីរបស់ប្រទេសអាមេរិក ដែលមានលក់នៅប្រទេសជាច្រើនទូទាំងពិភពលោក ដូចជា ប្រទេសកូរ៉េ ថៃ ខ្មែរ ជប៉ុន វៀតណាម អូស្ត្រាលី និង ហុងកុងជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម១៤ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល