ព័ត៌មានជាតិ
កម្ពុជារំពឹងបង្កើតការងារបន្ថែម២៣ម៉ឺននាក់ ឆ្នាំ២០២៤ និងជាង១០លាននាក់នៅឆ្នាំ២០២៦
នៅចន្លោះឆ្នាំ២០២៤-២០២៦ កម្ពុជា ត្រូវបានព្យាករថា នឹងអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ២,៥% ក្នុងមួយឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ១០,២លាននាក់នៅឆ្នាំ២០២៦។
សម្រាប់ការងារដែលមានកំណើនខ្ពស់ស្ថិតក្នុងអនុវិស័យ ការស្នាក់នៅនិងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំនិងរាយ, កាត់ដេរ, និងការដឹកជញ្ជូន និងទូរគមនាគមន៍។ ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬបម្រើសេវាកម្ម, និងអ្នកបញ្ជា ឬផ្គុំគ្រឿងចក្រឬឧបករណ៍។
ទន្ទឹមនឹងនេះ អ្នកដែលគ្មាន ឬមានការអប់រំតិចតួច ឬមិនទាន់បញ្ចប់ថ្នាក់បឋមសិក្សា ត្រូវបានរំពឹងថា នឹងប្រឈមការបាត់បង់ការងារ ដែលទាមទារឱ្យមានការបណ្តុះបណ្តាលជំនាញ។ រីឯការងារសម្រាប់អ្នកបញ្ចប់មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការបណ្តុះបណ្តាលបន្ថែម ដើម្បីផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញឱ្យស្របទៅនឹងវិស័យសេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើន។
ដោយឡែក ការងារសម្រាប់អ្នកដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១, ២ និង៣ និងសញ្ញាបត្រសម្រាប់អ្នកមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ក៏រំពឹងថា នឹងកើនឡើងស្របទៅនឹងការវិវត្តនៃសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ ជំនាញដែលនិយោជកកំពុងមានតម្រូវការខ្ពស់រួមមាន៖ ភាសាអង់គ្លេស, ជំនាញបច្ចេកទេស, ជំនាញអនុវត្តជាក់ស្តែង, ការដោះស្រាយបញ្ហា, ទំនាក់ទំនង, ភាសាចិន, ការសម្របសម្រសួល, ការគ្រប់គ្រងពេលវេលា, ការតាមដានត្រួតពិនិត្យប្រតិបត្តិការងារ និងការសម្របសម្រួលជាមួយអតិថិជន។
យោងតាមការចុះផ្សាយនៅលើព្រឹត្តិបត្រណ័ព័ត៌មានទីផ្សារការងារទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា ដែលត្រូវបានរៀបចំ និងបោះពុម្ពផ្សាយដោយក្រសួងការងារ លេខ១ ឆមាសទី១ ឆ្នាំ២០២៤ ដែលជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកលនិងតំបន់ និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។
ព្រឹត្តិបត្រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗបន្ថែមទៀតដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ