កីឡា
អបអរសាទរ! ប៉េណាល់ទី៣ដងជួយកាតារឈ្នះជើងឯក Asian Cup ជាលើកទី២
ក្រុមបាល់ទាត់ជម្រើសជាតិកាតារបានគ្រងជើងឯក AFC Asian Cup ឆ្នាំ២០២៤៣ (លើកមកឆ្នាំ២០២៤) បន្ទាប់ពីយកឈ្នះជម្រើសជាតិហ្សកដានីដោយលទ្ធផល ៣-១ យប់ថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងដីរបស់ខ្លួនតែម្តង។
ការប្រកួតបាន២២នាទីនៅវគ្គទី១ម្ចាស់ផ្ទះកាតារទទួលបានបាល់ពិន័យ១១ម៉ែត្រដែលជាការស៊ុតបានសម្រេចដោយកីឡាករ Akram Afif ដើម្បីនាំមុខ ១-០ ប៉ុន្តែហ្សកដានីបានតាមស្មើ ១-១ នៅនាទី៦៧ដោយកីឡាករ Naimat។ ហ្សកដានីតាមស្មើមិនទាន់ប៉ុន្មាននាទីផង កាតារទទួលបានបាល់ពិន័យ១១ម៉ែត្រជាលើកទី២ ហើយកីឡាករ Akram Afif ស៊ុតបានសម្រេចទៀតដើម្បីនាំមុខជាថ្មី ២-១ នៅនាទី៧២។ នៅនាទីបន្ថែម ៩០+៥ កាតារទទួលបានបាល់ពិន័យ១១ម៉ែត្រជាលើកទី៣ ហើយកីឡាករ Akram Afif ស៊ុតបានសម្រេចទៀតដើម្បីទទួលបានជ័យជម្នះ ៣-១។ នេះជាប្រវត្តិសាស្ត្រថ្មីហើយដែលកើតមានគ្រាប់បាល់ប៉េណាល់ទីដល់ទៅ៣ដងក្នុងវគ្គផ្តាច់ព្រ័ត្រ។
កីឡាករកាតារ Akram Afif ដែលរកបាន៣គ្រាប់ម្នាក់ឯងនៅវគ្គផ្តាច់ព្រ័ត្របានក្លាយជាម្ចាស់ស្បែកជើងមាសដោយរកបាន៨គ្រាប់ច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ។
នេះជាការការពារតំណែងជើងឯកឆ្នាំចាស់បានជោគជ័យ និងជាការឈ្នះជើងឯកលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៩បានឈ្នះនៅប្រទេសអារ៉ាប់រួម។ ការឈ្នះជើងឯកពីរដងនេះស្មើនឹងកំណត់ត្រារបស់កូរ៉េខាងត្បូងដែលបានឈ្នះ២ដងកាលពីឆ្នាំ១៩៥៦ និង១៩៦០។
ក្រុមដែលឈ្នះពានរង្វាន់ AFC Asian Cup ច្រើនជាងគឺក្រុមជប៉ុន៤លើក, អ៉ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីត បានឈ្នះជើងឯក៣លើកដូចគ្នា ខណៈគុយវ៉ែត អូស្រ្ដាលី និងអុីរ៉ាក់ ធ្លាប់ឈ្នះម្តងដូចគ្នា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា