Connect with us

កីឡា

ក្រុមកាំភ្លើងធំ​លត់ជំពាមយក្សស្វាយរៀង ១២-០ ជើងឯកស្វាយរៀងខាប់សប្តាហ៍ទី៧

បានផុស

នៅ

ក្រុម​បាល់ទាត់​កាំភ្លើង​ធំ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ជើង​ឯក​ស្វាយរៀងខាប់ លើក​ទី៦ សប្តាហ៍​ទី​៧ ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សប្តាហ៍​ទី​៧ ចំនួន​៦​គូ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ឈ្នះ និង​ចាញ់ ប៉ុន្តែ​គ្មាន​គូ​ណា​មួយ​ស្មើ​គ្នា​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ការ​ប្រកួត​នីមួយ​ៗ​សុទ្ធ​តែ​ទម្លាយ​សំណាញ់​ទី​គ្នា​ទៅ​វិញ​ទៅ​មកច្រើន​គ្រាប់។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កុម្ភៈ ក្រុម​សៀងហៃរីហ្សត រក​បាន​៣​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ ៥-១ លើ​ក្រុម CFED FC នៅ​វេលា​ម៉ោង​៨​ព្រឹក ខណៈ​នៅ​ម៉ោង​១:៣០​នាទី​រសៀល ក្រុម​ភូមិហ៊ីង អេហ្វស៊ី លត់​ក្រុម​សេះស អេហ្វស៊ី ដោយ​លទ្ធផល៥-០ ហើយ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​យុវជន​សាមគ្គី​រក​បាន​៣ពិន្ទុ​​ពី​ក្រុម គោព្រៃភូមិស្វាយធំ តាម​រយៈ​ជ័យជម្នះ​ ៥-១។

ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ វេលា​ម៉ោង​៨​ព្រឹក យុវជន​គគីសោម បាន​យក​ឈ្នះ​លើ​ក្រុម​ រាជ​សីហ៍ ស្វាយរំពារ ដោយ​លទ្ធផល ៥-២។ វេលា​ម៉ោង​១:៣០នាទី​រសៀល ក្រុម​ស្វាយទាប អេហ្វស៊ី បាន​យក​ឈ្នះ​ក្រុម M.S.T. FC ដោយលទ្ធផល ៧-០ និង​ម៉ោង​៣:៣០​នាទី​រសៀល  ក្រុម​កាំភ្លើង​លត់​ក្រុម​ជំពាម​យក្ស​ស្វាយរៀង​ដោយ​លទ្ធផល​តដៃ​មិន​រួច ១២-០។

លទ្ធផល​ថ្ងៃសៅរ៍ ទី​១០ ខែ​កុម្ភៈ

  • សៀងហៃរីហ្សត ៥-១ CFED FC វេលាម៉ាង៨ព្រឹក
  • សេះស អេហ្វស៊ី ០-៥ ភូមិហុីង វេលាម៉ោង ១:៣០ ថ្ងៃត្រង់
  • យុវជនសាមគ្គី ៥-១ គោព្រៃភូមិស្វាយធំ វេលាម៉ោង ៣:៣០ ថ្ងៃត្រង់

លទ្ធផល​ថ្ងៃ​អាទិត្យ ទី១១ ខែ​កុម្ភៈ

  • យុវជនគគីសោម ៥-២ រាជសីហ៍ ស្វាយរំពារ វេលាម៉ាង៨ព្រឹក
  • ស្វាយទាប FC ៧-០ M.S.T FC វេលាម៉ោង ១:៣០ ថ្ងៃត្រង់
  • ជំពាមយក្សអង្គស្វាយ ០-១២ កាំភ្លើងធំ វេលាម៉ោង ៣:៣០ ថ្ងៃត្រង់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម