Connect with us

ព័ត៌មានអន្ដរជាតិ

ទិន្នន័យបង្ហាញថា ចំនួនប្រជាជនថៃ ថយចុះ

បានផុស

នៅ

ចំនួនប្រជាជនថៃ បានធ្លាក់ចុះក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំ២០២២។ នេះបើយោងតាមតួលេខរបស់ក្រសួងមហាផ្ទៃថៃ ហើយចេញផ្សាយដោយកាសែត បាងកកប៉ុស្តិ៍។

(រូបថត៖ Thaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង លោកស្រី Traisuree Taisaranakul, ទិន្នន័យកាលពីថ្ងៃអាទិត្យទី១១ខែកុម្ភៈ បង្ហាញថា ចំនួនប្រជាជនផ្លូវការរបស់ប្រទេសថៃ គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣ មាន ៦៦ ០៥២ ៦១៥ នាក់ពោលគឺថយចុះ ៣៧៨៦០នាក់ ស្មើ០,០៦% បើធៀបទៅនឹងចុងឆ្នាំ២០២២។

ក្នុងចំណោមប្រជាជនសរុប គឺមាន៥.៤៧លាននាក់ទៅហើយដែលរស់នៅក្នុងទីក្រុងបាងកក ហើយក្រៅពីរាជធានី ប្រទេសនេះមានខេត្តចំនួន២០ដែលមានប្រជាជនរស់នៅលើស១លាននាក់។

(រូបថត៖ Thailand News)

ស្របពេលជាមួយគ្នានោះដែរ លោក​ស្រី Traisuree គូសបញ្ជាក់ថា Samut Songkram គឺជាខេត្តមាន​ប្រជាជន​តិច​បំផុត ពោលគឺមាន​ចំនួន ១៨៧៩៩៣នាក់​។

តាមទិន្នន័យ ក្នុងចំណោមប្រជាជន ៦៦ ០៥២ ៦១៥ នាក់ គឺមាន​បុរស ៣២ ២២៤ ០០៨​នាក់ និង​ស្ត្រី ៣៣ ៨២៨ ៦០៧​នាក់ ហើយក្នុងចំណោមប្រជាជនសរុបនោះដែរ មាន ៦៥ ០៦១ ១៩០ នាក់ ជាសញ្ជាតិថៃ និង ៩៩១ ៤២៥ នាក់ទៀត មិនមែនសញ្ជាតិថៃ។

ខាងក្រោមនេះ គឺជារាជធានីខេត្តថៃ ដែលមានប្រជាជនច្រើនបំផុត

1. Bangkok – ៥ ៤៧១ ៥៨៨នាក់

2. Nakhon Ratchasima – ២ ៦២៥ ៧៩៤នាក់

3. Ubon Ratchathani – ១ ៨៦៩ ៦០៨នាក់

4. Chiang Mai – ១ ៧៩៧ ០៧៤នាក់

5. Khon Kaen – ១ ៧៧៩ ៣៧៣នាក់

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនចិន ធ្លាក់ចុះ ២ឆ្នាំជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម