Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវ័យ ៦៣ឆ្នាំម្នាក់ ស្លាប់លើយន្តហោះ ពេលកំពុងហោះចេញពីប្រទេសថៃទៅកាន់អាល្លឺម៉ង់

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍​ពី sanook បានបញ្ចាក់ថាបុរសម្នាក់បានស្លាប់នៅលើជើងហោះហើរពីថៃ ទៅកាន់ប្រទេសអាល្លឺម៉ង់ នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ ឧបទ្ទវហេតុនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និង​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ។

តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់​ កំពុង​ធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធជនជាតិ​ហ្វីលីពីនដោយជ្រើសរើសប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa តាមយន្តហោះ Airbus A380 ដើម្បីធ្វើដំណើរពីប្រទេសថៃទៅកាន់គោលដៅនៅប្រទេសអាល្លឺម៉ង់។ ក្នុង​ពេល​ធ្វើ​ដំណើរ បុរស​នោះ​ចាប់​ផ្ដើម​មាន​អាកប្បកិរិយា​ចម្លែក។ គាត់ស្រាប់តែបែកញើសកាន់តែច្រើន និងដកដង្ហើមលឿន បណ្តាលឲ្យអ្នកដំណើរជាច្រើនផ្តល់ជំនួយដំបូងដល់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មុនពេលរោគសញ្ញារបស់បុរសរូបនេះឆ្នាំកាន់តែអាក្រក់ទៅៗ គាត់បានក្អួតឈាម ហើយ​ឈាម​មួយ​ចំនួន​ធំ​បាន​ប្រឡាក់​លើ​ជញ្ជាំង​យន្តហោះ​រួម​ទាំង​តំបន់​ជុំវិញ​ផ្សេង​ទៀត ដែល​បង្កើត​ភាព​ភ័យ​ស្លន់​ស្លោ​ជា​ខ្លាំង​ដល់​អ្នក​ដំណើរ​នៅ​លើ​ជើង​ហោះ​ហើរ​នោះ។

ក្រោយមក អ្នកបម្រើលើយន្តហោះបានមកជួយបុរសនោះភ្លាមៗ ដោយបានធ្វើ CPR ប្រមាណជា ៣០ នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះ​ជីវិត​បុរស​នោះ​បាន​ឡើយ។ កាពីទែនបានដឹកសពគាត់ទុកមួយឡែក និងប្រកាសពីការស្លាប់របស់បុរសវ័យចំណាស់ដល់អ្នកដំណើរផ្សេងទៀតឲ្យបានដឹងជាដំណឹង។

បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ជើងហោះហើរត្រូវត្រឡប់ទៅព្រលានយន្តហោះក្នុងប្រទេសថៃភ្លាមៗដើម្បីយកសាកសពបុរសអាល្លឺម៉ង់ដែលបានស្លាប់នៅលើយន្តហោះធ្វើតាមជំហានបន្ទាប់។ ចំណែក​ខាង​អ្នក​ដំណើរ​ផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ទទួលខុសត្រូវដោយការកក់ជើងហោះហើរទាំងអស់ឡើងវិញ។ មាន​តែ​ប្រពន្ធ​របស់​អ្នក​ស្លាប់​ប៉ុណ្ណោះ ​ដែល​ត្រូវ​ស្នាក់​នៅ​​ទីក្រុងបាងកកតែ​ម្នាក់​ឯង និងរៀបចំ​ឯកសារ​សម្រាប់​ការ​ស្លាប់​របស់ស្វាមីទាំង​អស់​ដោយ​ខ្លួន​ឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស​ថៃម្នាក់រងការ​រិះគន់​ពីអ្នកទស្សនា ​ក្រោយបង្ហាញឃ្លិបទទួលទានបង្កងឆៅ​លាង​ជាមួយ​សូដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម