Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ ១០ តុលា ​ចែកកូនឈើដល់ពលរដ្ឋ​បាន​ជាង ២០ ម៉ឺន​ដើម

បានផុស

នៅ

មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ដាក់​ក្តី​រំពឹង​ថា យុទ្ធនាការ ១០ តុលានឹង​ទទួល​បាន​ជោគជ័យ។

លោក​អះអាងថា មក​ទល់​​ថ្ងៃទី១០ ខែ​​កុម្ភៈ ឆ្នាំ២០២៤ ក្រសួងប​រិស្ថាន​បានចែកកូនឈើគ្រប់ប្រភេទ (កូនឈើ​ប្រណិត និងឈើហូបផ្លែ) ចំនួន ២០០ ៥៦២ ដើមរួចជាស្រេច​​ក្នុងផែនការ​ ១ លាន​​ដើម​ជា​រៀងរាល់​ឆ្នាំ ដើម្បី​​ចែក​ជូន​ដល់​ប្រជាពលរដ្ឋជា​​បន្ត​បន្ទាប់តាម​​ការ​គ្រោង​ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា បាន​ឱ្យដឹងថា រហូត​មកទល់ពេលនេះ ក្រសួង​មាន​កូនឈើជាង ៧០ ម៉ឺន​ដើម​ក្នុងដៃ ទី១ គឺ​មន្ទីរបរិស្ថាន​បាន​បណ្តុះ​បាន​កូន​​ឈើ​ចំនួនជា​ង ៤០ ម៉ឺនដើម ទី២ គឺ​ក្រសួង​បា​នទទួលកូនត្នោតចំនួនជាង ៣០ ម៉ឺនដើម ដែល​​ជាអំណោយពី​លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។

ដើម្បីដាំស្តារ​ព្រៃរិចរឹល ដាំ​នៅតាមមូលដ្ឋាន តាមសហគមន៍ នៅតាមសាលារៀន វត្តអារាម​ គិត​ចាប់​ផ្តើម​​ពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មក​ទល់​​ថ្ងៃទី១០ ខែ​​កុម្ភៈ ឆ្នាំ២០២៤ ក្រសួងប​រិស្ថាន​បានចែកកូនឈើគ្រប់ប្រភេទ (កូនឈើ​ប្រណិត និងឈើហូបផ្លែ) ចំនួន ២០០ ៥៦២ ដើម រួចជាស្រេចទៅដល់ប្រជាពលរដ្ឋ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះបាន​បន្តថា ក្រសួងបរិស្ថាន តាមរយៈមន្រ្តី​ឧទ្យានុរក្សនៃមន្ទីរបរិស្ថានរាជធានីនិងខេត្តនានាបានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ ដើម សម្រាប់​យុទ្ធនាការ ១០ តុលា ឆ្នាំ​២០២៣ ក្នុងផែនការ​ ១ លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

កាលពី​ពេល​កន្លង​ទៅ​ ក្រសួងបរិស្ថានបាន​ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញនូវការងារអាទិភាពចំនួន ៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននឹង​អនុវត្តដោយពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ផែនការយុទ្ធសាស្រ្តទី២នេះ បានរៀបចំឡើងលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែល​យកចិត្ត​ទុកជា​សំខាន់ គឺ​​ជំរុញ​​ការ​​បណ្តុះ​ និងដាំ​កូនឈើ សំដៅបង្កើនគម្របព្រៃ​ឱ្យដល់៦០% នៅ​ឆ្នាំ ២០៥០។

យ៉ាង​ណា​មិញ កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​បាន​ដាក់​យុទ្ធនា​ការ​និង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ សហគមន៍​មូលដ្ឋាន​ឆ្នាំ២០២៤-២០២៨ ដែល​ជា​សមិទ្ធផលថ្មីមួយ​ទៀត របស់​ក្រសួងបរិស្ថាន ដែល​បន្តគាំទ្រ​លើក​កម្ពស់​ជីវភាព សហគមន៍​មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និង​កៀរគរ​ការចូលរួម​ពីវិស័យ​ឯកជន ដើម្បី​ជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ​២០៥០។

ក្នុង​រយៈពេលជិត ៧ ខែ ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ​ក្រសួង​បរិស្ថាន​បានសម្រេចសមិទ្ធផលធំៗតាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែល​កំពុងអនុវត្តស្របតាមកម្មវិ​ធីនយោបាយ​​របស់​រាជរដ្ឋាភិបាលនិង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល​បានចាត់ទុកការ​កែទម្រង់​ការគ្រប់គ្រង​​ធនធាន​​ធម្មជាតិ និង​បរិស្ថានក្នុង​ចំណោមការងារ​អាទិភាព។ ក្រសួងបរិស្ថាន​បានដាក់បញ្ចូលក្របខណ្ឌការងារ​ចំនួន ៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ពី ២០ ទៅ ១៩°C ដល់ថ្ងៃទី១៨មករា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បទ​ឈប់បាញ់​នៅហ្គាហ្សា​ឈានកិច្ចព្រម​ព្រៀង​ នឹងចូល​​ជាធរមាន​នៅថ្ងៃទី​១៩មករា​​

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

សន្តិសុខសង្គម២១ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម