Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ជោគជ័យផលិតប្រព័ន្ធគ្រប់គ្រងជើងទម្របាញ់គ្រាប់ផ្លោង​ចម្រុះថ្មី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានផលិតប្រព័ន្ធគ្រប់គ្រងជើងទម្របាញ់គ្រាប់​ផ្លោងចម្រុះថ្មីដែលអាចបញ្ជាបានដោយជោគជ័យ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១២ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងរ៉ុកកែតដែលអាចបញ្ជាបានទំហំ ២៤០ មិល្លីម៉ែត្រកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងវាយតម្លៃ ក៏ដូចជាពិនិត្យមើលគុណភាពនៃកម្លាំងបាញ់របស់ប្រព័ន្ធអាវុធថ្មីនេះ ។

ទន្ទឹមនោះ ការបាញ់បង្ហោះប្រព័ន្ធអាវុធថ្មីកាលពីថ្ងៃអាទិត្យនេះក៏កើតមានឡើង ស្របពេលដែលកូរ៉េខាងជើងក៏ទើបតែបាញ់សាកល្បងរ៉ុកកែតជាច្រើនគ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈទង្វើនេះត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាជាការបង្កើនភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ។

​គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយម្ដងហើយម្តងទៀតកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ចាត់កូរ៉េខាងត្បូងនោះទេ ប្រសិនបើមានការវាយប្រហារណាមួយមកលើប្រទេសខ្លួន ហើយលោកថែមទាំងបានហៅទីក្រុងសេអ៊ូលទៀតថាជា សត្រូវទីចម្បងដែលមិនអាចប្រកែកបាន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម