Connect with us

ព័ត៌មានជាតិ

Yeo’s Cambodia ចែកអាំងប៉ាវ និង តែត្រជាក់ ឈីងប៉ូលាំង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

បានផុស

នៅ

ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន Yeo’s Cambodia បានរៀបចំ​កម្មវិធី​សប្បាយៗ ជា​បន្តបន្ទាប់ ដោយបាន​ចែក​នូវ​អាំង​ប៉ាវ ហេង​ហេង ឆ្នាំ​ថ្មី និង តែ​ត្រជាក់ ឈី​ង​ប៉ូ​លាំង ជាមួយ​រចនាបថ ​នៃ​កំប៉ុង​ប្រកបទៅដោយ​ភាព​ទាក់ទាញ ​និង​ទាន់សម័យ ជាពិសេស​រចនា​ឡើងជា​រូប​នាគ និង​មាន​ផ្ទៃ​កំប៉ុង​ពណ៌​ក្រហម ដែលជា​និមិត្តរូប​តំណាងឱ្យ សេចក្តី​រីករាយ ការជួបជុំ ភាព​រឹងមាំ ភាពជោគជ័យ និង​សំណាងល្អ ដល់​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​សប្បាយៗ នេះ បានរៀបចំ​ធ្វើឡើង​នៅតាម​ទីកន្លែង​កម្សាន្ត​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មានដូចជា ភោជនីយដ្ឋាន ហាង​មី​ហឹរ ហាង​ស៊ុប​ស៊ី​ឆ័ន ហាង​សាច់​អាំង ​និង​ផ្សារ​អាហារ​ពេល​រាត្រី ជាដើម​។

តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Yeo’s Cambodia បាន​ឲ្យ​ដឹងថា ការ​ជ្រើសរើស​យក តែ​ត្រជាក់ ឈី​ង​ប៉ូ​លាំង មក​ចែក​ជួន​ប្រជាជន​កម្ពុជា​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន នេះ ​មិន​ត្រឹមតែ​ជា​និមិត្តរូប​តំណាងឱ្យ​សេចក្តី​រីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និង​សំណាងល្អ ប៉ុណ្ណោះ​នោះ​ទេ ថែមទាំង​ជា​ប្រភេទ​ភេសជ្ជៈ តែ​រុក្ខជាតិ ចម្រាញ់​ចេញពី រុក្ខជាតិ​បុរាណ​ចិន​ជាច្រើន​មុខ ជួយ​បន្ថយ​កម្ដៅ​ក្នុង​រាងកាយ កាត់បន្ថយ​ភាព​តានតឹង និង​ភាព​នឿយហត់ ហើយ​ត្រូវ​គ្នា​បំផុត​សម្រាប់​ការ​ញ៉ាំ​ជាមួយ​សាច់​អាំង អាហារ​ហឹរៗ ឬ​ស៊ុប​ក្ដៅៗ​ជាដើម ដែល​ជួយ​បង្កើន​រសជាតិ​អាហារ​មួយ​កម្រិត​ថែម​ទៀត​។

ក្នុងនាម​ជា​និមិត្តរូប​ នៃ​ភេសជ្ជៈ​ដែល​នាំមក​នូវ​សុខភាព តែ​ត្រជាក់ ឈី​ង​ប៉ូ​លាំង គឺជា​ភេសជ្ជៈ ស័ក្ដិសម​បំផុត​សម្រាប់​លោកអ្នក​នាំយក​ជូន​អ្នកមានគុណ ប្រើប្រាស់​ក្នុង​កម្មវិធី​ជួបជុំ​នានា និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ​ ផង​ដែរ។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ខាងមុខនេះ Yeo’s Cambodia នឹង​រៀបចំ​កម្មវិធី​សប្បាយ​ជាច្រើន​ និង​ច្រើនជាង​នេះ​ថែមទៀត ដើម្បី​អបអរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំរោង ជាមួយ​ប្រជាជន​កម្ពុជា​។ សូមកុំ​ភ្លេច​តាមដាន​បណ្តាញ​សង្គម​របស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម។

អំពី​ក្រុមហ៊ុន Yeo’s Cambodia

​ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ​ត្រូវបាន​ស្គាល់​ថា Yeo’s Cambodia គឺជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមាន​អាយុកាល​ជាង ១២០ ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន Yeo’s Cambodia បាន​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០១៣ ហើយ​បាន​រីកចម្រើន​ក្លាយជា​ម៉ាក​យីហោ​ភេសជ្ជៈ​អាស៊ី (Asian Soft Drink) ឈាន មុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពជោគជ័យ​របស់ខ្លួន នៅពេលដែល​បាន​ជាប់​ជា​ជម្រើស​ទីមួយ ក្នុងចំណោម​ប្រភេទ​ភេសជ្ជៈ​អាស៊ី​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្អែកលើ​ទិន្នន័យ​របស់ Kantar Research ក្នុង​ខែមីនា ឆ្នាំ ២០២១។ Yeo’s ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូនដល់​អតិថិជន​នាពេល​បច្ចុប្បន្ន​នូវ​ផលិតផល​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ផ្ដល់នូវ​សុខភាព​ល្អ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដ៏​រស់រវើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម