Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើទីក្រុង Rafah សម្លាប់មនុស្សជាង ១០០ នាក់

បានផុស

នៅ

ក្រសួង​សុខាភិបាល​ហ្គាហ្សា​បាន​និយាយ​ថា មនុស្ស​ជាង ១០០ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារពេញមួយយប់​តាម​អាកាស និង​តាមសមុទ្រ​របស់​អ៊ីស្រាអែលមក​លើ​ក្រុង Rafah ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ CNN នៅថ្ងៃទី១២​ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងបានបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងទីក្រុង Rafah ខណៈដែលមនុស្សជាច្រើនកំពុងដេកលង់លក់ នៅពេលដែលការវាយប្រហារបានកើតឡើង ។ ទីក្រុង Rafah រងការទម្លាក់គ្រាប់បែកជាច្រើនដង ក៏ដូចជាផ្ទុះអំពើហិង្សាជាហូរហែពាសពេញតំបន់នេះ ដោយសារមានជម្រករបស់ជនជាតិប៉ាឡេស្ទីនប្រមាណ ១ លាននាក់ កំពុងជ្រកកោន និងគេចពីការប្រយុទ្ធជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សានេះដែរ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចេញមុខព្រមានវិញថា ទង្វើបែបនេះនឹងបញ្ចប់ការចរចាលើការដោះលែងឈ្លើយសឹក ឬបទឈប់បាញ់ជាមួយអ៊ីស្រាអែល ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនរួមមាន អេហ្ស៊ីប អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីតបានព្រមាន​ និងប្រឆាំងការវាយប្រហារនេះ ដោយលើកឡើងថា វានឹងបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ខណៈចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភស្រដៀងគ្នានេះផងដែរ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យមានការជម្លៀសជនស៊ីវិលយ៉ាងឆាប់រហ័សចេញពីតំបន់នេះ មុនពេលមានការវាយប្រហារតាមដីគោកកើតឡើង ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម