ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ បដិសេធ អ្នកយកឈ្មោះជាសិល្បករ ធ្វើឱ្យបាត់បង់តម្លៃ អ្នកសិល្បៈ
លោកស្រី ចន ច័ន្ទលក្ខិណា ប្រធាន សមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានជម្រាបដល់សិល្បករសិល្បការិនី និងសាធារណជនឱ្យជ្រាបថា ដើម្បីចូលរួមការពារមុខមាត់ កិត្តិយសសេចក្ដីថ្លៃថ្នូរសម្រាប់សិល្បករសិល្បការិនីទូទៅ ជាពិសេសដើម្បីចូលរួមការពារគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង សមាគមសូមមិនគាំទ្រជាដាច់ខាតចំពោះបងប្អូនសិល្បករណា ឬបុគ្គលណា ប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ។
សេចក្ដីថ្លែងការណ៍ របស់ សមាគមសិល្បករខ្មែរ បានលើកឡើងថា យោងតាមស្មារតី នៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងគោលបំណងថែរក្សា ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់សិល្បករទូទៅ និងដោយមានការស្នើសុំពីសិល្បករជាច្រើននាពេលកន្លងមក សមាគមសូមដាក់ចេញនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ចូលរួមអនុវត្ត ព្រមទាំង ផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖
១. សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។
២. សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សាយោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ស្របតាមគោលការណ៍សមាគម ប្រសិនបើមាន វិវាទណាមួយកើតឡើង ជៀសវាងការបង្ហោះវីដេអូជេរប្រមាថឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល