ព័ត៌មានជាតិ
បឹងពារាំងទំហំ២៥០ហិកតា ក្នុងខេត្តសៀមរាប ជាជម្រកមច្ឆាជាតិ និងសត្វស្លាបជាង១៧០ប្រភេទ
បឹងពារាំងជាបឹងដ៏ធំល្វឹងល្វើយ និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក២៥០ហិចតានារដូវប្រាំង ទីតាំងជាប់សង្កាត់ជ្រាវ-សង្កាត់សៀមរាប ចំងាយ ១៣គម ខាងត្បូងទីក្រុងសៀមរាប និង ២គម ខាងជើងបឹងទន្លេសាប។
ដោយទទួលបានច្បាប់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគម សហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។
សកម្មភាពនៃការការពារនិងអភិរក្សរបស់ប្រជាសហគមន៍ជ្រាវ បានប្រែក្លាយតំបន់នេះទៅជាមណ្ឌលដ៏សុខសាន្តសំរាប់ ត្រីមេពូជ ព្រៃលិច និងសត្វស្លាបទឹក ដែលបលញាំងអោយតំបន់នេះក្លាយទៅជាតំបន់គោលដៅទាក់ទាញថ្មី សំរាប់ទេសចរជាតិ និងអន្តរជាតិ អោយមកទស្សនា និងផ្តិយករូបភាពនៃទេសភាពបៃតង សត្វស្លាបទឹក សត្វស្លាបដីសើម រាប់រយប្រភេទ។
ដើម្បីប្រយោជន៍ទៅថ្ងៃអនាគត មន្ត្រីសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសំណូមពរទៅពលរដ្ឋមេត្តាបញ្ឈប់ការបបាញ់សត្វនិងនេសាទត្រីដែលខុសច្បាប់។
មន្ត្រីសហគមន៍ បន្ថែមថា ទេសភាពនៅតំបន់ទេសចរណ៍ធម្មជាតិបឹងពាររាំង មានភាពស្រស់ស្អាត ពួកគាត់នៅរង់ចាំទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តនិងផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះដោយភាពកក់ក្តៅបំផុត៕
អត្ថបទ៖ ជុន កុសល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់