កីឡា
ប្រធានគណៈកម្មាធិការអូឡាំពិក២០២៤ លោក Tony ស្ថិតក្រោមការស៊ើបអង្កេត
តុលាការបារាំងបានបើកការស៊ើបអង្កេតលើលក្ខខណ្ឌប្រាក់ឈ្នួលរបស់ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ លោក Tony Estanguet។
យោងតាមប្រភពជិតស្និទ្ធនឹងករណីនេះ ដូចបានរាយការណ៍របស់សារព័ត៌មាន AFP អតីតម្ចាស់មេដាយមាសអូឡាំពិក៣សម័យកាល លោក Tony Estanguet កំពុងត្រូវបានស៊ើបអង្កេតលើលក្ខខណ្ឌនៃប្រាក់បំណាច់របស់លោកសម្រាប់ការងារក្នុងការរៀបចំការប្រកួតដែលរដ្ឋធានីបារាំងនឹងធ្វើជាម្ចាស់ផ្ទះនៅខែកក្កដាខាងមុខនេះ។
ការស៊ើបអង្កេតនេះត្រូវបានធ្វើដោយការិយាល័យរដ្ឋអាជ្ញាហិរញ្ញវត្ថុជាតិ (PNF)។ យោងតាមប្រភពនេះបានឱ្យដឹងថា ប៉ូលិសយុត្តិធម៌ត្រូវបានផ្តល់ភារកិច្ច “កាលពីសប្តាហ៍មុន” តិចជាង៦ខែមុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។
ទាក់ទងដោយ AFP ក្រសួងកិច្ចការសាធារណៈបានបដិសេធបញ្ជាក់ពីការស៊ើបអង្កេតបឋមដែលអាចកើតមានចំពោះប្រាក់ឈ្នួលរបស់ Tony Estanguet”។
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ហៅកាត់ (Cojop) បានប្រាប់ AFP ថា “គណៈកម្មាធិការរៀបចំបានភ្ញាក់ផ្អើលដែលឃើញព័ត៌មាននេះ” ដោយអះអាងថាប្រាក់ខែរបស់ប្រធាន “ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង”។
លោកទទួលបានប្រាក់សរុបចំនួន ២៩០,២០០ ដុល្លារ រហូតដល់ឆ្នាំ២០២០។ នេះបើយោងតាមតួលេខផ្តល់ដោយ Cojop កាលពីឆ្នាំ២០១៨ ប៉ុន្តែប្រាក់បំណាច់អាចប្រែប្រួល ២០% អាស្រ័យលើគោលបំណងជាក់លាក់។
ភាពមិនស៊ីគ្នាគឺស្ថិតនៅត្រង់ថា យោងតាមស្ថានភាពច្បាប់របស់គណៈកម្មាធិការនៅប្រទេសបារាំង ប្រាក់ឈ្នួលគួរតែទាបជាង។ យោងតាមអត្ថបទថ្មីរបស់កាសែត Le Canard Enchaîné ប្រចាំសប្តាហ៍ថា បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនមួយដើម្បីចេញវិក្កយបត្រគណៈកម្មាធិការដែលលោកដឹកនាំសម្រាប់ “សេវាកម្មមិនមែនពាណិជ្ជកម្ម”។
នេះមិនមែនជាករណីតែមួយដែលត្រូវបានស៊ើបអង្កេតដោយប្រព័ន្ធយុត្តិធម៌បារាំងទេគឺមានការស៊ើបអង្កេតចំនួន៣ផ្សេងទៀតទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គការកីឡាអូឡាំពិក ក្រោមការសង្ស័យនៃ”ការពេញចិត្ត និងការក្លែងបន្លំមូលនិធិនៅក្នុងការផ្តល់រង្វាន់តាមកិច្ចសន្យា”៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ