Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺខាន់លឿង ឬ​ការកើត​លឿង​លើ​ស្បែក និង​ភ្នែក​?

បានផុស

នៅ

​ខាន់លឿង (Ictère) គឺជា​ការលេចចេញ​នូវ​ពណ៌​លឿង​តាម​ស្បែក និង​ភ្នែក ដោយសារ​ការកើនឡើង​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន​ក្នុង​ឈាម (Bilirubine)​។​

Image result for Jaundice
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​នៃ​ការកើត​ខាន់លឿង បណ្តាលមកពី​មូលហេតុ​ចំ​បងធំ​២​គឺ​

– ទី​១ គឺជា​ការកើនឡើង​នូវ​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន​បម្លែង​រួច​ក្នុង​ថ្លើម (Ictère à Bilirubine Conjuguée) ដោយសារ​

• ការ​រលាក​ថ្លើម ឫ​ក្រិន​ថ្លើម​

• គ្រួស​ក្នុង​ថង់​ទឹក​ប្រ​ម៉ាត់​

• ការ​រលាក​លំពែង​រ៉ាំរ៉ៃ​

• ការ​រលាក​ផ្លូវទឹក​ប្រ​ម៉ាត់​រ៉ាំរ៉ៃ​

• មហារីក (​ថ្លើម លំពែង និង​ផ្លូវទឹក​ប្រ​ម៉ាត់​ជាដើម​)

– ទី​២ គឺជា​ការកើនឡើង​នូវ​សារធាតុ​ប៊ី​លី​រុយ​ប៊ី​ន មិនទាន់​បម្លែង​រួច​ក្នុង​ថ្លើម (Ictère à Bilirubine non Conjuguée) ដោយសារ ការ​បែក​គ្រាប់​ឈាមក្រហម​។​

​ខ​) រោគសញ្ញា​រួមមាន​

– ការឡើង​លឿង​តាម​ស្បែក និង​ភ្នែក​

– រមាស់​លើ​ស្បែក​

– លាមក​ពណ៌​ស​

– ទឹកនោម​លឿងចាស់​

– រោគសញ្ញា​បន្ទាប់បន្សំ​មួយចំនួនទៀត ​ទៅតាម​មូលហេតុ​ផ្សេងៗ​ដូចជា​

• ឈឺ​ចុងដង្ហើម ឫ​ផ្នែក​ខាងក្រោយ​ឆ្អឹងជំនី​ខាងស្តាំ​

• ស្ទាប​ប៉ះ​ដុំ​ពោះ​

• ថ្លើម​រីក​

• ក្តៅខ្លួន និង​រោគសញ្ញា​ផ្សេងទៀត ។​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​

​រោគវិនិច្ឆ័យ​ពឹងផ្អែក​ទៅលើ​ការសាកសួរ​ពី​ប្រវត្តិ​ជំងឺ​របស់​អ្នកជំងឺ​ផ្ទាល់ និង​ក្រុមគ្រួសារ រួមទាំង​ការពិនិត្យ ទៅលើ​រោគសញ្ញា​រាងកាយ​ដែល​បាន​រៀបរាប់​ដូចខាងលើ ។​

​ជាក់ស្តែង​ ការកើត​លឿង​តម្រូវ​ឲ្យ​យើង​មើល​ឈាម​មួយចំនួន​ដូចជា ៖ គ្រាប់​ឈាម ប៊ី​លី​រុយ​ប៊ី​ន កំណក​ឈាម (TP, TCA) មុខងារ​ថ្លើម មេរោគ​ថ្លើម A, B, C និង​ពិនិត្យ​ឈាម​ផ្សេងៗ​មួយចំនួនទៀត ទៅតាម​រោគសញ្ញា​ដែល​សង្ស័យ ។ វា​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អេកូ​ពោះ និង​អាចឈាន​ទៅដល់​ការធ្វើ​ស៊ី​ធី​ស្កែ​ន ឬ IRM ព្រមទាំង​ការឆ្លុះ​រក​គ្រួស​ទឹក​ប្រ​ម៉ាត់​តាមផ្លូវ​លំពែង (CPRE) ។​

​ឃ​) ការព្យាបាល​

​ការព្យាបាល​ខាន់លឿង​មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​មូលហេតុ​ដែល​បង្ក​ជំងឺ ។ ការព្យាបាល​អាចជា ការប្រើប្រាស់​ថ្នាំ​គ្រាប់ ការឆ្លុះ​ចាប់​គ្រួស ការវះកាត់​ផ្សេងៗ​។​

​ការកើត​លឿង​គឺជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្សេងៗ​ជាច្រើន ដែល​តម្រូវ​ឲ្យ​មាន​ការសាកសួ​រ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ការស្នើសុំ​នូវ​ការវិភាគ​អម​វេជ្ជសាស្ត្រ មួយចំនួន​ដែលមាន​លក្ខណៈ​ចាំបាច់​សម្រាប់​អ្នកជំងឺ​។​

«​ដូច្នេះ​បើ​លោក​អ្នកមាន​លេចចេញ​នូវ​រោគសញ្ញា​កើត​លឿង​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​អញ្ជើញ​មក​ពិ​គ្រោះជា​មួយក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា រួមជាមួយ​វិធីសាស្ត្រ​នៃ​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្នក​គួរ​ធ្វើ​អ្វី ពេល​ពស់​ចឹក​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

នារី​ខ្មែរ-អាមេរិក និមល ម៉នត្រស ចង់​ជាប់ជម្រើស​ជាតិបាល់ទះនារីកម្ពុជា

ជីវិតកម្សាន្ដ៣ នាទីutes មុន

វ៉ាន់នីឡា បញ្ចេញវីដេអូអនុស្សាវរីយ៍រួមគ្នានឹង Ruthko រំលឹកគ្រាសន្យា ថានឹងធ្វើចម្រៀងរួមគ្នា តែម្នាក់ត្រូវឃ្លាតលែងត្រឡប់

ព័ត៌មានជាតិ៥ នាទីutes មុន

សមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បន្តចុះបង្ក្រាបទីតាំងផ្ទុកឈើល្មើសច្បាប់១កន្លែង នៅកណ្តាលក្រុង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

មហាជនចាត់ទុក ល្អហួស ជាគ្រាប់ពេជ្រដ៏មានពន្លឺរបស់កម្ពុជា ក្រោយឈររាំរបាំលើព្រិល ផ្សព្វផ្សាយវប្បធម៌ខ្មែរ

សេដ្ឋកិច្ច២៧ នាទីutes មុន

សហជីពអះអាងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានស្ថានភាពល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម