Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ៣​ រូប ចូលរួម​ប្រជុំ​លើគម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​កម្ពុជា-ជប៉ុន

បានផុស

នៅ

កាលពី​ម្សិលមិញនេះ មាន​រៀបចំ​​កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ​ដើម្បី​ពិនិត្យពិភាក្សាលើគម្រោង​​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារ​គោលនយោបាយរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានដឹកនាំកិច្ចប្រជុំដែល​មានការ​ចូលរួមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំង​អគ្គលេខាធិការគណៈកម្មការវិនិយោគនៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះធ្វើ​ឡើង​​ដើម្បី​ពិភាក្សាឯកសារទស្សនទាន ​ក្នុងការ​ត្រៀមបង្កើត​តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែល​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងពេលសម្តេចធ្វើ​ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាល​ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន​ឱ្យ​ងាក​មក​វិនិយោគ​នៅកម្ពុជាបន្ថែមទៀត។

បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន ២៤ កំពុង​ដំណើរការ​ជាមួយ​គម្រោង​វិនិយោគ ៥៦១ គម្រោង ដែល​បង្កើត​ការងារ​បាន​ជាង ១៦ ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចជាសម្រាប់អាជីវកម្ម និងការវិនិយោគជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គម្រោងវិនិយោគដែលចុះបញ្ជីជាគម្រោង​វិនិយោគ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅ​តំបន់សេដ្ឋកិច្ចពិសេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម