ព័ត៌មានអន្ដរជាតិ
Breaking News! លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាព មុនកាលកំណត់
នៅទីបំផុត អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទទួលបានការលើកលែងទោស និងត្រូវបានដោះលែងចេញពីពន្ធនាគារឲ្យមានសេរីភាពមុនកាលកំណត់ ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Tawee Sodsong និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ។
លោក ថាក់ស៊ីន ដែលជាប់ទោសទណ្ឌរយៈពេល ១ ឆ្នាំ និងកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យប៉ូលិសក្រុងបាងកកស្ថិតក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំដែលក្នុងច្បាប់តម្រូវឲ្យមានការដោះលែងពីពន្ធនាគារមុនកាលកំណត់ ។
លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំ បានវិលត្រឡប់ចូលមកស្រុកថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ហើយនៅថ្ងៃដដែលនោះ តុលាការកំពូលក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។
ប៉ុន្តែភ្លាមៗនោះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលយប់ ដោយសារតែលោកមានអាការតឹងទ្រូង និងគេងមិនលក់ ខណៈក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។
ទោះយ៉ាងណា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានព្រះមហាក្សត្រ មហា វ៉ាជីរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគារពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងបានកាន់ការងារជាច្រើនដែលនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជានុរាស្ត្រ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ ចេញបញ្ជាបង្កើនសង្គ្រាមបង្ក្រាបគ្រឿងញៀន ពិសេសទប់ស្កាត់លំហូរតាមព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ