ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់អ៊ីស្រាអែល ត្រូវការពារជនងាយរងគ្រោះនៅ Rafah ឲ្យបាន
តាមសេចក្តីរាយការណ៍របស់ Reuters, ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ជនស៊ីវិល ដែលគេជម្លៀសចូលទៅក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សាស្រ្ទីប កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយអ៊ីស្រាអែល ត្រូវតែខិតខំប្រឹងប្រែងការពារពួកគេឲ្យមែនទែន។

លោកថ្លែងបែបនេះ បន្ទាប់ពីជួបជាមួយស្តេច Abdullah នៃប្រទេសហ្ស៊កដានី ក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ។
លោកនិយាយថា ប្រតិបត្តិការយោធាសំខាន់ណាមួយនៅក្នុងទីក្រុងនោះ មិនគួរធ្វើឡើងឡើយបើគ្មានការធានាអះអាង សម្រាប់សុវត្ថិភាពរបស់អ្នកដែលរស់នៅទីនោះទេនោះ។ មនុស្សជាច្រើននៅទីនោះ ត្រូវជម្លៀសចូល ដោយសារអំពើហិង្សានៅភាគខាងជើង ហើយឥឡូវពួកគេកំពុងសម្រុកចូលទៅក្នុងទីក្រុង Rafah ជាមួយនឹងភាពងាយរងគ្រោះ។ ដូចនេះពួកគេត្រូវតែទទួលបានការការពារ ហើយតាំងពីដើមមក យើងក៏បង្ហាញជំហរ ប្រឆាំងនឹងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខិតបង្ខំ ចេញពីតំបន់ហ្គាហ្សាផងដែរ។

នារយៈពេលប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែល បានបើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើទីក្រុង Rafah ហើយក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរងរបួសទៀតផង។
រឿងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញបញ្ជាឲ្យកងទ័ព រៀបចំខ្លួនពង្រីកប្រតិបត្តិការជើងគោកនៅ Rafah ជាមួយការប្តេជ្ញាកម្ចាត់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលលាក់ខ្លួនក្នុងទីក្រុងនេះ។

ឥឡូវ ជាងពាក់កណ្តាលនៃប្រជាជនហ្គាហ្សា២.៣លាននាក់ ត្រូវបានជម្លៀសចូលទៅក្នុងទីក្រុងនៅជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលមុនពេលសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងក្នុងខែតុលា ទីនោះមានមនុស្សរស់នៅតែ២៥០០០០នាក់ប៉ុណ្ណោះ។
មិនមែនតែអាមេរិកទេ ដែលចេញការព្រមានចំពោះការវាយលុកនៅ Rafah ពោលគឺមានប្រទេសនិងអង្គការអន្តរជាតិមួយចំនួនទៀត ក៏ប្រឆាំងអ៊ីស្រាអែលទាក់ទិនរឿងនេះផងដែរ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron និយាយថា អ៊ីស្រាអែលគួរតែឈប់ហើយគិតឲ្យបានហ្មត់ចត់ មុននឹងចាត់វិធានការបន្ថែមទៀត នៅ Rafah។
ចំណែក ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ឈប់បញ្ជូនអាវុធ ព្រោះមានមនុស្សស្លាប់ច្រើនពេកហើយនៅហ្គាហ្សា។ រីឯកាលពីសប្តាហ៍មុន អារ៉ាប៊ីសាអូឌីត ក៏បានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនបើទីក្រុង Rafah រងការវាយលុកមែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ EU ជំរុញសម្ព័ន្ធមិត្តអ៊ីស្រាអែល ឈប់បញ្ជូនអាវុធ យកទៅសម្លាប់មនុស្សនៅ ហ្គាហ្សា ទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់