ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក វាយឆ្មក់បង្ក្រាបកន្លែងផលិតគ្រឿងញៀនធំបំផុត រឹបអូសថ្នាំមេតំហ្វេតាមីនជាង ៤០ តោន
កងកម្លាំងប្រដាប់អាវុធម៉ិកស៊ិកបានបើកការវាយឆ្មក់លើកន្លែងផលិតគ្រឿងញៀនដ៏ធំបំផុតមួយនៅភាគខាងជើងនៃរដ្ឋ Sonora ដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជាង ៤០ តោន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Reuters កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ។
កងកម្លាំងប្រដាប់អាវុធម៉ិកស៊ិកបាននិយាយកាលពីថ្ងៃចន្ទថា មន្ទីរពិសោធន៍នេះមានទីតាំងនៅតំបន់ Quiriego ដែលជាតំបន់ដាច់ស្រយាលភាគខាងជើងនៃរដ្ឋ Sonora ខណៈការវាយឆ្មក់នេះរកឃើញសារធាតុគីមីមេទីល ២៨,០០០ គ្រាប់ស្មើនឹង ១២,៧០៥ គីឡូក្រាម និងថ្នាំញៀនទម្ងន់ ៤១,៣១០ គីឡូក្រាម ដែលស្មើនឹងប្រហែលពាក់កណ្តាលនៃថ្នាំញៀនដែលម៉ិកស៊ិករឹបអូសបានពេញមួយឆ្នាំមកនេះ ។
កន្លែងផលិតនេះមានឡចំនួន ៧២ មានសមត្ថភាពផលិតថ្នាំបានច្រើនជាង ៥ ដងលើកន្លែងផលិតធំបំផុតទីពីរក្នុងរដ្ឋ Sinaloa ដែលមានឡចំនួន ១៣ ដែលត្រូវបានរកឃើញ ក្នុងអំឡុងពេលលោក Andres Manuel Lopez Obrador កាន់ការជាប្រធានាធិបតី ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននឹងកំពុងជំរុញម៉ិកស៊ិកឲ្យបង្ក្រាបការជួញដូរគ្រឿងញៀន ជាពិសេសថ្នាំហ្វេតានីល ទោះបីជាឯកសារលេចធ្លាយបង្ហាញថា កងទ័ពម៉ិកស៊ិកបានអះអាងបង្កើនចំនួននៃការឆ្មក់ចូលមន្ទីរពិសោធន៍គ្រឿងញៀន ក្រោមការបញ្ជារបស់ប្រធានាធិបតី Andres Manuel Lopez Obrador កាលពីពេលថ្មីៗនេះក៏ដោយ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា