Connect with us

ព័ត៌មានអន្ដរជាតិ

តើសមាជិកណាតូណាខ្លះ មិនបំពេញតាមគោលដៅចំណាយ?

បានផុស

នៅ

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអតីតប្រធានាធិបតិអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀត លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ។

លោក ដូណាល់ ត្រាំ (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរំពេចនោះ សេតវិមាន ក៏បានប្រតិកម្មខ្លាំងៗ ដោយចាត់ទុកការអត្ថាធិប្បាយរបស់គាត់ថា “ជារឿងដ៏ហួសចិត្ត” ហើយអះអាងថា លោក ត្រាំ កំពុងបង្កចលាចលដ៏គ្រោះថ្នាក់។

លើសពីនេះ ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង លោក Jens Stoltenberg ​ក៏ប្រតិកម្មភ្លាមៗ​ដែរថា “សម្តីបែបនេះគឺជាការបំផ្លាញ​សន្តិសុខ​របស់​យើង​ទាំងអស់ ហើយក៏ធ្វើឲ្យទាហានអាមេរិកនិងអឺរ៉ុប ប្រឈមហានិភ័យកាន់តែខ្លាំងផងដែរ”។

ប្រមុខណាតូលោក Jens Stoltenberg (រូបថត៖ EPA)

ងាកទៅមើលឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅនោះបានទេ។

ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង។

(រូបថត៖ EPA)

ឆ្នាំមុន បារាំងធ្វើបានត្រឹម១,៩% ប៉ុណ្ណោះ ខណៈដែលអាល្លឺម៉ង់ ធ្វើបាន១,៥៧%។

ខាងក្រោមនេះ គឺជាសមាជិកណាតូចំនួន១៨ប្រទេស ដែលខកខានបំពេញតាមគោលដៅចំណាយ២%នៃផលិតផលក្នុងស្រុកសរុប៖

  1. បារាំង (១,៩%)
  2. ម៉ុងតេណេហ្គ្រោ (១,៨៧%)
  3. ម៉ាសេដូនីខាងជើង (១,៨៧%)
  4. ប៊ុលហ្គារី (១,៨៤%)
  5. ក្រូអាត (១,៧៩%)
  6. អាល់បានី (១,៧៦%)
  7. ហូឡង់ (១,៧%)
  8. ន័រវែស (‌១,៦៧%)
  9. ដាណឺម៉ាក (១,៦៥%)
  10. អាល្លឺម៉ង់ (១,៥៧%)
  11. សាធារណរដ្ឋឆែក (១,៥%)
  12. ព័រទុយហ្គាល់ (១,៤៨%)
  13. អ៊ីតាលី (១,៤៦%)
  14. កាណាដា (១,៣៨%)
  15. ស្លូវេនី (១,៣៥%)
  16. តួកគី (១,៣១%)
  17. អេស្ប៉ាញ (១,២៦%)
  18. បែលហ្ស៊ិក (១,២៦%)

សូមបញ្ជាក់ថា បើបូកបញ្ចូលគ្នាទៅ ប្រទេសចំនួន៣១របស់សម្ព័ន្ធភាពនេះ មានកញ្ចប់ថវិកាយោធារួមជាង១.១ពាន់ពាន់លានដុល្លារ, ទ័ពសកម្មជាង៣លាននាក់, ទ័ពបម្រុង២.៧លាននាក់ និងទ័ពប៉ារ៉ាជាង៧០០០០០នាក់៕

ចុចអាន៖ ប្រមុខណាតូ ប្រតិកម្មចំពោះសម្តីលោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៦០ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម