Connect with us

ជីវិតកម្សាន្ដ

Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ

បានផុស

នៅ

គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមួយចំនួន រួមមាន Douyin, Weibo, Xiao Hong Shu និង Bilibili (B Site) បានកំណត់ការប្រើប្រាស់ឈ្មោះពិត សម្រាប់គណនីដែលមានអ្នកតាមដានច្រើនជាង 500K ដើម្បីលុបបំបាត់វត្តមានរបស់អ្នកក្លែងបន្លំ និងគណនីបោកប្រាស់។

កាលពីសប្តាហ៍មុន វេទិកាចែករំលែកវីដេអូ B Site បានធ្វើការផ្លាស់ប្តូរដ៏ធំមួយដើម្បីបង្ខំអ្នកប្រើប្រាស់ដែលមានការតាមដានធំៗចូលទៅក្នុងការបើកចំហ ប្រសិនបើពួកគេនៅតែដំណើរការក្រោមឈ្មោះក្លែងក្លាយតាមអ៊ីនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក ឈ្មោះពិតនិងរូបភាពរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើគេហទំព័រដដែលនេះ ហើយការមិនអនុលោមតាមនឹងនាំឲ្យមានការថយចុះចរាចរណ៍ទៅកាន់ទំព័ររបស់ពួកគេ។ ក្នុងបញ្ជីដែលបង្ហាញមុខ​​ Influencer ជាសាធារណៈបានសរសេររៀបរាប់យ៉ាងលម្អិតថា “អ្នកមានឥទ្ធិពលនិម្មិតនៅទីនេះដើម្បីស្វាគមន៍អ្នកសម្រាប់ឆ្នាំថ្មី” ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត ដោយបង្ហាញពីអត្តសញ្ញាណ រួមទាំងឈ្មោះពេញ និងរូបថតរបស់អ្នកប្រើប្រាស់ដែលមានអ្នកតាមដានជាង 500K ។

ទោះយ៉ាងណាក៏ដោយ បុគ្គលមានឥទ្ធិ​ពល​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា HongKongDoll បាន​ក្លាយ​ជា​មនុស្ស​ពេញ​និយម​ចំពោះ​រូបរាង​របស់​នាង​ខុស​ប្លែក​ពី​ជីវិត​ពិត ដែលនាងតែងតែបង្ហាញអ្នកគាំទ្រជារឿយៗ។ នាងត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត​ចូល​ចិត្ត​ចំពោះ​រូបរាង​សិចស៊ី និង​ភ្នែក​ដ៏មូលក្រឡង់មានមន្តស្នេហ៍​ស្រស់​ស្អាត។ នាងក៏ត្រូវបានគេស្គាល់ថា ជា “Mask Goddess” ខណៈដែលរូបភាពដែលបង្ហាញសាធារណជនគឺតែងតែពាក់ម៉ាស់ ដើម្បីរក្សារមុខមាត់ដ៏អាថ៌កំបាំង។

បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានឃើញរូបពិតរបស់អាយដលពួកគេហើយ ម្នាក់ៗបានថ្លែងអំណរគុណដល់ ​B Site ដែលបង្ហាញបញ្ចីឈ្មោះពិតប្រាកដថា ឈ្មោះពិតរបស់ HongKongDoll គឺ Wang Jia Le នាងមើលទៅមិនដូចតារាសិចស៊ីអនឡាញរបស់នាងទេ “ក្នុងនាមពួកយើងជាអ្នកគាំទ្រនាងពេលនេះ យើងដឹងហើយថា ពួកយើងត្រូវបានគេកុហក និងបោកប្រាស់ទំនុកចិត្ត ការស្រមើស្រមៃរបស់គ្រប់គ្នាត្រូវបានបំផ្លាញអស់ហើយ” ។

យ៉ាងណាមិញ នេះគ្រាន់តែជាមតិមួយចំនួនដែលបន្សល់ទុកដោយអ្នកលេងអ៊ីនធឺណិតក្នុងប្រទេសចិន​​ ដែលបានសម្ដែងការខកចិត្តជាមួយនឹងរបៀបដែល Jia Le ធ្លាប់បង្ហាញជូនដល់អ្នកគាំទ្ររបស់នាង។ ព្រោះកន្លងមកម្នាក់ៗបានទុកចិត្តនិងគិតថា រាល់សកម្មភាពនិងរូបភាពដែលនាងបង្ហាញបណ្ដាញអ៉ិនធើនណេត សុទ្ធតែជាការពិត ឥតក្លែងបន្លំ។ ប៉ុន្តែនៅពេលពួកគេបានដឹងការពិតហើយ សឹងតែរត់ទៅជួប Influencer រូបនេះដើម្បីសងពេលវេលាដែលពួកគេបានតាមដានមនាងកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Dilraba ត្រូវទស្សនិកជនសរសើរថា និយាយអង់គ្លេសបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ Dior

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម