Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ស្នើ“សាលាបាយ” ពិចារណាបង្កើនការបង្រៀនជំនាញបដិសណ្ឋារកិច្ចដល់កម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យនាយកសាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School) ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើនការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបជាមួយលោក រឺណូ ហ្វីស្យេ(Renaud Fichet) នាយកសាលាសណ្ឋាគារ សាលាបាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារសំខាន់សម្រាប់ប្រទេសកម្ពុជាដែលជាគោលដៅនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក្នុងពេលដែលសាលាបាយមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចស្រាប់នៅកម្ពុជា។ 

បន្ថែមពីនេះ លោក ហេង សួរ បានលើកឡើងពីភាពចាំបាច់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈក្នុងពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងទទួលបានការងារសមរម្យ។ លោក បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ មានភាពបត់បែនដែលអាចផ្តល់ឱកាសដល់សិក្ខាកាមអាចបន្តការសិក្សាទៅតាមបំណង និងចំណង់ចំណូលចិត្ត។

មុននឹងបញ្ចប់ លោក ហេង សួរ បានជំរុញឱ្យ “សាលាបាយ”លើកកម្ពស់កម្មវិធីសិក្សារបស់ខ្លួនឱ្យដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(Diploma)ដើម្បីបំពេញតម្រូវការចាំបាច់នៃការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារកំពុងត្រូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម