Connect with us

ព័ត៌មានជាតិ

ប​.​ស​.​ស​. បង្ហាញ​ពី​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​ឆ្នាំ​២០២៤-២០២៨

បានផុស

នៅ

​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​ផែនការ​យុទ្ធ​ស្ត្រ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​ឱ្យបាន​ជា​អតិបរិមា ស្របទៅតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​ការងារ នៅក្នុង​យុទ្ធសាស្ត្រ​ទី​៥-​កម្មវិធី​ទី​៣៖ ការលើកកម្ពស់​ការយ​ល់​ដឹង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ក្នុងនោះ​រួមមាន​ចង្កោម​សកម្មភាព និង​សូចនាករ គន្លឹះ​របស់ បេឡា​ជាតិ​សន្តិសុខ​ស​សង្គម (​ប​.​ស​.​ស​.) បានលើកឡើង​ពី ការពង្រឹង​ការអប់រំ និង​ផ្សព្វផ្សាយ​លើកកម្ពស់​សុ​ខុល​មាល​ភាព ការ​បង្ការ​ហានិភ័យ​ការងារ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។

​ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព ប​.​ស​.​ស​. បានកំណត់​នូវ​សកម្មភាព​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​របប​ស​ន្តិ​សុខ​សង្គម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​មួយឆ្នាំ​ត្រូវ​រៀបចំ​យ៉ាងតិច​៩៦០​វគ្គ និង​មាន​អ្នកចូលរួម​យ៉ាងតិច​ចំនួន​១២៨ ០០០​នាក់​។

ដោយឡែក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​បងប្អូន​កម្មករ​និយោជិត ប​.​ស​.​ស​. បាន​កំណត់​នូវ​សកម្មភាព សិក្សា សហការ និង​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករនិយោជិត សំដៅ​លើកកម្ពស់​កម្មវិធី​បង្ការ​ហានិភ័យ​ការងារ ដោយ​ត្រូវ​ធ្វើបញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​ជាប្រចាំ និង​ត្រូវ​សិក្សា​ពី​ជម្រើស​ក្នុង​ការ​ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​កែច្នៃ​ដែល​ដឹក​កម្មករនិយោជិត​បច្ចុប្បន្ន ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករនិយោជិត ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ឬ​អង្គភាព​ណាមួយ​ច្បាស់លាស់ យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម