ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ចាប់ផ្តើមការបោះឆ្នោតធំបំផុតរបស់ពិភពលោក
តាមសេចក្តីរាយការណ៍របស់ Reuters, ប្រជាជនឥណ្ឌូណេស៊ីរាប់លាននាក់ ចាប់ផ្តើមធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសតំណាងនៅក្នុងសភា និងប្រធានាធិបតី។
ត្បិតលោក Joko Widodo ត្រូវលាលែងតំណែងក្រោយចាយពេលគ្រប់គ្រង១០ឆ្នាំក៏ពិតមែន ប៉ុន្តែគេមើលឃើញថា គាត់នៅតែមានឥទ្ធិពលក្នុងនយោបាយរបស់ឥណ្ឌូណេស៊ី ព្រោះថាមានសម្ព័ន្ធមិត្តរបស់គាត់កំពុងឈរឈ្មោះប្រជែង ជាពិសេសកូនប្រុសរបស់គាត់ដែលឈរឈ្មោះជាអនុប្រធានាធិបតី។
នេះត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតប្រព្រឹត្តទៅតែមួយថ្ងៃ មានទំហំធំបំផុតរបស់ពិភពលោក ព្រោះថាប្រជាជនឥណ្ឌូណេស៊ី មានសិទ្ធិបោះឆ្នោតមានរហូតដល់ទៅប្រហែល២០៥លាននាក់។
អ្នកបោះឆ្នោត មិនមែនត្រឹមជ្រើសរើសតែប្រធានាធិបតីនិងអនុប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវជ្រើសរើសសមាជិកសភាចំនួន៥៨០រូប និងតំណាងរាស្រ្តប្រចាំតំបន់ជាង២០០០០នាក់ផងដែរ។
ការិយាល័យបោះឆ្នោតជាង ៨០០០០០កន្លែង ចាប់ផ្តើមបើកទ្វារទូទាំងប្រទេសប្រជុំកោះមួយនេះ ហើយក្នុងការបោះឆ្នោត មានបេក្ខជនជិត២៦០០០០នាក់បានចុះឈ្មោះ និងមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង។
ទោះបីជាយ៉ាងណាក៏ដោយ មានបេក្ខជនឈានមុខតែ៣នាក់ប៉ុណ្ណោះ ដែលគេមើលឃើញថា កំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញ។
១. លោក Prabowo Subianto អាយុ៧២ឆ្នាំ៖ តាមការស្ទង់មតិ គាត់កំពុងនាំមុខគូប្រជែង ដោយសារតែគោលនយោបាយម៉ឹងម៉ាត់។ គាត់សន្យាថា នឹងបន្តគោលនយោបាយរបស់លោក Jokowi។
២. លោក Ganjar Pranowo អាយុ៥៥ឆ្នាំ៖ គាត់ជាអតីតអភិបាលខេត្តជ្វាកណ្តាល ពីរសម័យកាល។
៣. លោក Anie Baswedan អាយុ៥៤ឆ្នាំ៖ គឺជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងជាអភិបាលក្រុង ហ្សាការតា។
សូមបញ្ជាក់ថា លទ្ធផលបឋម នឹងត្រូវប្រកាសនៅយប់នៃថ្ងៃបោះឆ្នោតនេះ តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែងជាអភិបាលក្រុង ដោយសារឈប់ញឹកពេក
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច