Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញវិធានការ ៧ ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្ដីស្រឡាញ់

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​វិធានការ ៧ ចំណុច ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា នៃ​ក្តី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា នៃ​ក្តី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ចុះ​កាលពី​ថ្ងៃ​ទី ១៣ កុម្ភៈ បាន​ឱ្យ​ដឹង​ថា វិធានការ ៧ ចំណុច រួមមាន ៖ ១-ត្រូវ​ផ្សព្វផ្សាយ​អំពី​អត្ថន័យ​ទិវា នៃ​ក្តី​ស្រឡាញ់ ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ទូលំ​ទូលាយ គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ។ ២-ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជាប្រចាំ។ ៣-ត្រូវ​បញ្ជ្រាប​ការ​អប់រំ​សីលធម៌ តាម​មុខវិជ្ជា​នីមួយៗ។ ៤-ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “​មិត្ត អប់រំ​មិត្ត​”​។ ៥-ត្រូវ​ទំនាក់ទំនង​ជាមួយ​មាតាបិតា ឬ អ្នកអាណាព្យាបាល​សិស្ស និង​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន នានា ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី។ ៦-ត្រូវ​រួម​សហការ​គ្នា​ទប់ស្កាត់ អប់រំ​ណែនាំ និង​កែលម្អ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​ពង្រឹង​ការ​អនុវត្ត​ប្រកាស​លេខ ១២៥៨ អយក​.​ប្រក ចុះ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០០៩ ស្ដីពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់ គ្រឹះស្ថាន​បឋមសិក្សា និង​ប្រកាស​លេខ ២៧៨៦ អយក​.​ប្រក ចុះ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០០៩ ស្ដីពី​បទ​បញ្ជា​ផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ។

បើ​តាម ក្រសួង​អប់រំ ការ​ដាក់​ចេញ​វិធានការ​ក្នុង​ទិវា នៃ​ក្តី​ស្រលាញ់​នេះ ដោយសារ​ក្រសួង​បាន​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ ១៤ កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍។ ទិវា​នេះ​ពុំ​មែន​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ។ យុវជន មួយ​ចំនួន​តូច​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​ជា​បុគ្គល និង​ក្រុម​គ្រួសារ ដោយ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តកំពតទៅកាន់ពិភពលោក

កីឡា៨ នាទី មុន

Pathum United មាន​កម្លាំង​បរទេស១០​នាក់​មុន​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃស្អែក

ព័ត៌មានជាតិ១៨ នាទី មុន

មន្ត្រីទូត ថា កត្តាសន្តិភាព បានផ្ដល់ទំនុកចិត្តដល់ទេសចរអង់គ្លេសមកកម្ពុជាច្រើនជាងមុន

ព័ត៌មានជាតិ២២ នាទី មុន

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា

ជីវិតកម្សាន្ដ២៤ នាទី មុន

Lee Jong Suk បង្ហាញមុខគាំទ្រមិត្តស្រី លុប​ពាក្យ​ចចាម​អារ៉ាមប្រេះឆាស្នេហា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម