ជីវិតកម្សាន្ដ
អតីតតារាសម្តែង TVB ធ្លាប់ចង់សម្លាប់ខ្លួន ដោយសារបង្ហាញក្តីស្រឡាញ់ចំពោះប្រទេសចិន
Oscar Leung គឺជាតារាសម្តែងហុងកុងដែលធ្លាប់ទទួលបានភាល្បីល្បាញតាមរយៈរឿងភាគរបស់ TVB ជាច្រើន។ ប៉ុន្តែអាជីពរបស់បុរសសង្ហារូបនេះប្រែជាងងឹតសូន្យសុង នៅឆ្នាំ ២០១៥ ក្នុងពេលដែលលោកបានធ្វើកំហុសធំមួយ ដែលចាត់ទុកថាលើកលែងបាន ពីអ្នកគាំទ្រ និងប៉ុស៍ទូរទស្សន៍។
យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ Oscar ស្រាប់តែត្រលប់មក TVB ដើម្បីថតកម្មវិធីផ្សេងៗដែលគាត់បាននិយាយអំពីអ្វីដែលគាត់បានចាកចេញនិងបាត់មុខសូន្យគ្មានដំណឹង។ នៅពេលនោះ ប្រជាប្រិយភាពរបស់ Oscar បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីបានសម្តែងក្នុងរឿងភាគទូរទស្សន៍ TVB ក្រោមចំណងជើងថា Line Walker ក្នុងឆ្នាំ២០១៤ ហើយកាលណោះ គាត់បានចែករំលែកនៅលើ Weibo ថា គាត់បានចូលរួមក្នុងព្រឹត្តិការណ៍យោធាមួយ ព្រមទាំងបានបង្ហោះរូបភាពគោរពវិញ្ញាណក្ខន្ធ និងសរសេរថា «សូមឲ្យមាតុភូមិមានអាយុយឺនយូរ»។
ថ្វីបើការសរសេររបស់គាត់កាលណោះចង់បញ្ចាក់ពីក្ដីស្រលាញ់ចំពោះមាតុប្រទេស និងជាផ្នែគល្អដល់អ្នកគាំទ្រចិនយ៉ាងណាក្ដី។ ប៉ុន្តែសំណេរស្នេហាជាតិរបស់ Oscar បែរធ្វើឲ្យអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគាំទ្រហុងកុង មានការខឹងសម្បារចំពោះអ្វីដែលពួកគេបានឃើញ។ ជាលទ្ធផល Oscar បាត់បង់ការងារទាំងអស់នៅហុងកុង ត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ។
ក្រឡេកទៅមើលហេតុការណ៍ដែលបានកើតឡើងលើខ្លួនកាលពីមុន គាត់បានទទួលស្គាល់ថា ពិតជាបាត់បង់អារម្មណ៍នៅពេលនោះជាខ្លាំង។ តារាសម្ដែងប្រចាំ TVB បាននិយាយថា “ខ្ញុំមិនបានកោរសក់ ឬកាត់សក់របស់ខ្ញុំទេ។ ខ្ញុំនៅផ្ទះរាល់ថ្ងៃ ហើយមិនចង់ទទួលយកការពិតនេះទេ។ ខ្ញុំមិនចង់អានអត្ថបទណាមួយអំពីខ្ញុំទេ មានករណីមួយចំនួននៅពេល ខ្ញុំបានឈរនៅយ៉រ ហើយគិតថា ដោយសារមនុស្សមិនចូលចិត្តខ្ញុំខ្លាំង ពួកគេនឹងមិនមានអ្វីត្រូវនិយាយទៀតទេ ប្រសិនបើខ្ញុំលោតចុះឥឡូវនេះ”។\
អស់រយៈពេលយ៉ាងយូរ បន្ទាប់ពីសញ្ចឹងគិតក្នុងបន្ទប់បិទជិត នៅទីបំផុត Oscar បានទទួលយកហេតុការណ៍នោះ ហើយឥឡូវលោកអាចប្រឈមមុខនឹងវា ដោយបើកចិត្តទូលាយព្រមទទួលយកការពិតដែលខ្លួនធ្លាប់សាងកំហុសធំក្នុងអាជីព។
តារារូបនេះក៏បាននិយាយថា ពិតជាគួរឲ្យខ្លាចមែនទែនពេលដែលលោកមិនបានសម្ដែងក្នុងរឿងណាមួយអស់រយៈពេលពីរឆ្នាំ។ ការយល់ព្រមរបស់គាត់ទាំងអស់ក៏ត្រូវបានលុបចោលផងដែរ សូម្បីតែម្ចាស់ក្រុមហ៊ុនធំៗក៏មិនចង់ជួបមុខលោកដែរ។ គាត់បានងាកមកសួររកឱកាសការងារនៅលើ Weibo ដើម្បីបញ្ចប់ការងារ។ នោះគឺជាពេលដែលអ្នកលេងអ៊ីនធឺណិតបានលើកទឹកចិត្តគាត់ឲ្យបន្តអាជីពនៅក្នុងប្រទេសចិនវិញ។
យ៉ាងណាមិញ នាបច្ចុប្បន្ននេះគាត់មានអាជីវកម្មនាឡិកាប្រណិតដែលកំពុងរីកចម្រើន និងជាក្រុមហ៊ុនលក់រថយន្តរួមគ្នាជាមួយភរិយារបស់ Raymond Lam លោកស្រី Carina Zhang នៅក្នុងទីក្រុង Shenzhen ។ ក្រឡេកមើលទៅក្រោយ គាត់បាននិយាយថា មិនសោកស្តាយចំពោះអ្វីដែលគាត់បានសរសេរនោះទេ។ គាត់បាននិយាយថា “ខ្ញុំគិតថានៅពេលណាដែលនរណាម្នាក់ធ្វើអ្វីមួយ នឹងមានមនុស្សដែលយល់ស្រប និងមិនយល់ស្រប។ វាបានកើតឡើងដែលនៅពេលនោះមនុស្សជ្រើសរើសខ្ញុំជាគោលដៅវាយប្រហារ”៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ