អាជីព
បុគ្គលិក៥ប្រភេទ ដែលក្រុមហ៊ុននីមួយៗដណ្ដើមគ្នាយក
នៅខណៈដែលមនុស្សជាច្រើនត្អូញថាការងារពិបាករក ក៏មានមនុស្សជាច្រើនទៀតដែលមានការងារស្ទើរសម្រាកគ្មានហើយក៏មានមនុស្សជាច្រើនដែលមានគេមកចរចាផ្ដល់ការងារថ្មីសឹងជារៀងរាល់ថ្ងៃ។
ខណៈដែលមនុស្សជាច្រើនកំពុងបាក់ទឹកចិត្ត ដេកដួល ងងឹតស្លុប ក៏មានមនុស្សជាច្រើនដែលគ្មានពេលវេលាសម្រាប់មកពិបាកចិត្ត ព្រោះពួកគេមើលឃើញលទ្ធផលជាច្រើន ដែលពួកគេអាចធ្វើឲ្យចេញជារូបរាង ប្រសិនមានពេលវេលាច្រើនជាងនេះបន្តិច។
ខាងក្រោមជាមនុស្ស៥ប្រភេទដែលក្រុមហ៊ុននីមួយៗចចារចង់បាន៖
១ មនុស្សដែលមានទេពកោសល្យ និងគំនិតថ្មីជានិច្ច
គំនូរមួយផ្ទំាង ស្លាកសញ្ញាមួយ Posterមួយ អាចនាំក្រុមហ៊ុនមួយឲ្យឈានទៅដល់មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារប្រកបដោយជោគជ័យបាននិងឆាប់រហ័សកាត់បន្ថយពេលវេលាការចំណាយ។ ក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតខ្ពស់រមែងមានលក្ខណៈពិសេសខុសពីអ្នកដទៃហើយងាយក្នុងការដណ្តើមបានចំណាប់អារម្មណ៍។
២ មនុស្សដែលមាទំនាក់ទំនងសាធារណៈខ្លាំង
មនុស្សដែលមានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គមបច្ចុប្បន្នពុំមែនសុទ្ធសឹងជាមនុស្សដែលរាប់ដែលមានទំនាក់ទំនងសាធារណៈខ្លាំងនោះទេ។ ខ្លះមាន៥០០K likes Follower ខ្លះក៏មានមួយលាន Followerប៉ុន្តែពេលធ្វើតំណាងឲ្យផលិតផលអត់អ្នកខ្វល់ជាមួយព្រោះអ្នកនោះមិនត្រូវជាមួយផលិតផលនោះ ឬក៏ជួនកាលល្បីដោយផ្លូវមិនល្អ ឬល្បីដោយហេងស៊យ ។
៣ មនុស្សដែលឯករាជ្យ
និយោជកម្នាក់ៗ តែងតែព្យាយាម ស្វែងរកនិយោជិកជិកណាដែលមិនត្រូវការ ឱ្យមេដឹកនាំតាម ត្រួតពិនិត្យនិងដាក់ទិសដៅជានិច្ចនោះទេ។ មនុស្សដែលចេះជំរុញឲ្យខ្លួនឯងតែងតែអាចធ្វើឲ្យខ្លួនឯងពេញចិត្តការងារប្រចាំថ្ងៃ មិនរអ៊ូនិងមានគំនិតសកម្មជានិច្ច។ ថាមពលចិត្ត នាំទៅដល់ការធ្វើសកម្មភាពបន្ថែមដោយគ្មានគិតលើសខ្វះ ខាត ចំណេញ ផ្តល់ជូនការគាំទ្រនិងការផ្លាស់ប្តូរនូវសមិទ្ធិផលល្អប្រសើរជាងមុន រក្សាភាពអង់អាចប្រឈមនិងកំហុស ដែលជាការដុះដាលដ៏ទាក់ចិត្ត។
មនុស្សបែបនេះ មិនដែលហត់នឿយ មិនដែលរកលេស ក្នុងការគេចវ៉េស រៀនជំនាញបច្ចេកទេស ឬទ្រឹស្តីជួយមកអង្គភាពហើយរក្សាការផ្លាស់ប្តូរក្នុងជានិច្ចសម្រាប់ជោគជ័យនិងភាពជឿជាក់លើខ្លួនឯងខ្លាំង។
ទំនុកចិត្តលើខ្លួនឯង ត្រូវបានគេទទួលស្គាល់ថា ជាធាតុផ្សំសំខាន់ និងខុសគ្នា រវាងអ្នកដែលទទួលបានជោគជ័យនិងអ្នកដែលរអ៊ូរទំា មិនមានជោគជ័យក្នុងជីវិត។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងគឺជាមនុស្សដែលបំផុសគំនិតអ្នកដទៃ នៅជិតអ្នកណា នាំំអ្នកនោះរីកចម្រើន។
៤ មនុស្សអាចទុកចិត្តបាន និងទំនួលខុសត្រូវ
និយោជិកឱ្យតម្លៃដល់និយោជិកដែលមកធ្វើការទាន់ពេលវេលា និងទទួលខុសត្រូវការងារប្រចាំថ្ងៃដោយមិនចាំបាច់មានបញ្ជាឬក្រើនរំលឹក វាមានសារៈសំខាន់ណាស់ ចំពោះវិន័យ និភាពថ្លៃថ្នូរដែលនាំទៅសល់ទំនុកចិត្ត។ និយាយកុហកចុះឡើង មុនក្រោយគង់តែត្រូវគេដេញចោលមិនខាន។ ការឲ្យតម្លៃលើសកម្មភាពបំពេញការងាររបស់អ្នក ដូចជាឲ្យតម្លៃលើខ្លួនឯង បង្ករនូវភាពរឹងមាំ និងភាពស្មោះត្រង់ព្រោះគ្រប់ក្រុមហ៊ុនរមែងផ្ដល់តម្លៃដល់និយោជិកលើគុណធម៌ ភាពស្មោះត្រង់ខ្ពស់ជាងគុណតម្លៃណាផ្សេងទាំងអស់។ ទំនាក់ទំនងល្អ រមែងត្រូវបានបង្កើតឡើងដោយជំនឿ។ ចូរធ្វើឲ្យអ្នកដទៃជឿជាក់លើអ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើព្រោះថា អាជីវកម្ម១ទទួលបានជោគជ័យ អាស្រ័យជំនឿទុកចិត្តពីអតិថិជននិងរក្សាអាកប្បកិរិយាថា «អតិថិជនមិនអាចកុហកបាន»។
៥ មនុស្សដែលទៅដល់ណាជោគជ័យនៅទីនោះ
មនុស្សគេមើលលើលទ្ធផល ពុំមែនលើCV សញ្ញាប័ត្រ ឬពាក្យអំនួតឡើយ។ អ្នកជំនាញដែលមានគុណភាពការងារខ្ពស់ គេសម្គាល់ដោយផ្ដោតលើ អាកប្បកិរិយា ប្រវត្តិលទ្ធផលក្នុងវិជ្ជាជីវៈ រួមបញ្ចូលឥរិយាបថសង្គម ទាំងអស់ខាងលើ៤ចំណុចបញ្ចូលគ្នា ពិសេសគេសម្គាល់លើការផ្តក់គំរូជាវិជ្ជមានសម្រាប់អ្នកដទៃ។ មនុស្សនេះមានសុទិដ្ឋិនិយមអំពីអង្គភាព ក្រុមហ៊ុន និងអនាគតរបស់ខ្លួនដែលអាចលូតលាស់ទៅជាមួយគ្នា៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបានយូរអង្វែង
ចុចអាន៖រឿងបន្ទាន់ដែលត្រូវធ្វើ ពេលតេស្តការងារជាប់ភ្លាម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ