Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ដាក់ទណ្ឌកម្មអ្នកស្វែងរកសិទ្ធិជ្រកកោន អ៊ីស្រាអែល ២៨ នាក់ ជុំវិញ​អំពើហិង្សានៅ West Bank

បានផុស

នៅ

ប្រទេស​បារាំង​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នកស្វែងរកសិទ្ធិជ្រកកោន​អ៊ីស្រាអែល​ចំនួន ២៨ នាក់ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​តំបន់ West Bank ។​​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៣​ ខែ​កុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលទាំង ២៨ នាក់នឹងត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសបារាំង ខណៈវិធានការទាំងនេះកើតមានឡើង នៅពេលដែលអំពើហិង្សាដែលប្រព្រឹត្តដោយអ្នកស្វែងរកសិទ្ធិជ្រកកោនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ។

ប្រទេសបារាំងនឹងប្រកាន់នូវជំហរថ្កោលទោសយ៉ាងដាច់ខាតថា មិនអាចទទួលយកបាននូវអំពើហិង្សានេះនោះទេ ខណៈការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីការដាក់ទណ្ឌកម្មស្រដៀងគ្នាដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានបង្ហាញពីក្តីបារម្ភអំពីអំពើហិង្សារបស់អ្នកស្វែងរកសិទ្ធិជ្រកកោន និងការកើនឡើងនៃការវាយប្រហារលើពលរដ្ឋប៉ាឡេស្ទីន ។

ចំណែករដ្ឋមន្ត្រីការបរទេសបារាំង ប៉ូឡូញ និងអាល្លឺម៉ង់ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយផងដែរ ដោយនិយាយថា អំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank គឺមិនអាចទទួលយកបាននោះទេ ហើយត្រូវតែដាក់ទណ្ឌកម្ម ស្របពេលដែលការវាយឆ្មក់របស់ទាហានអ៊ីស្រាអែលកាន់តែខ្លាំងទៅៗ ចាប់តាំងពីផ្ទុះភ្លើងសង្រ្គាមនៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបានកត់ត្រាការវាយប្រហារជាង ៥១៦ ដងប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដែលជាការវាយប្រហាររបស់ក្រុមហាម៉ាសសម្លាប់ពលរដ្ឋអ៊ីស្រាអែល ១,១៣៩ នាក់ ខណៈមនុស្សជាង ២៨,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការវាយលុកនៅតំបន់ហ្គាហ្សា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម