Connect with us

កីឡា

អ៊ុយក្រែនស្នើឱ្យ IOC ស៊ើបអង្កេតអត្តពលិករុស្ស៊ីនិងបេឡារុស្ស១៩នាក់

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន បានផ្ញើលិខិតមួយច្បាប់ទៅ​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពីសប្តាហ៍មុន​ដើម្បី​ស្នើឱ្យស៊ើបអង្កេតអាកប្បកិរិយារបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស មុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។

IOC បានទទួលការព្រមានពីគណៈកម្មាធិការអូឡាំពិកអ៊ុយក្រែន​​ដែល​​បាននិយាយថា អត្តពលិករុស្ស៊ី និងបេឡារុស្សដែលស្វែងរកកៅអី​កីឡាអូឡាំពិក និងការប្រកួត​ក្រោមទង់​អព្យាក្រឹត មិនបានបំពេញតាមលក្ខខណ្ឌ​កំណត់​របស់ IOC ឡើយ។ នៅក្នុង​លិខិត​ផ្ញើទៅលោក​ Thomas Bach ពួកគេបានស្នើសុំឲ្យមានការស៊ើបអង្កេតជុំវិញស្ថានភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែធ្នូ IOC បានផ្តល់ភ្លើងខៀវដល់អត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ប៉ារីស ឆ្នាំ២០២៤ ក្នុងនាមជាអត្តពលិកអព្យាក្រឹត។

ពួកគេត្រូវបំពេញលក្ខខណ្ឌមួយចំនួន។ មួយក្នុងចំណោមលក្ខខណ្ឌ​ទាំង​នោះគឺពួកគេមិនគាំទ្រការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ អត្តពលិកខ្លះមានលិខិតឆ្លងដែនរួចហើយដើម្បីចូលរួមនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ខណៈអ្នកផ្សេងទៀត​មិន​ទាន់​បាន​ទេ។

លិខិតអ៊ុយក្រែនបានសរសេរថា ៖«ខ្ញុំចង់និយាយទៅកាន់អ្នកម្តងទៀតអំពីបញ្ហានៃការចូលរួមដ៏មានសក្តានុពលរបស់អត្តពលិកអព្យាក្រឹតឯកត្តជនដែលមានលិខិតឆ្លងដែនរុស្សី និងបេឡារុស្ស»។

ព្រឹត្តិការណ៍ជម្រុះដំបូងគឺការប្រកួតចំបាប់ពិភពលោកឆ្នាំ២០២៣។ នៅទីនេះ ការយកចិត្តទុកដាក់កាន់តែច្រើនត្រូវបាន​ធ្វើ​ចំពោះសមាជិកសក្តានុពល​របស់​ក្រុម ANI។ ទោះបីជាអត្តពលិកដែលបានចុះឈ្មោះ​មុនមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតជើងឯកពិភពលោកក៏ដោយ អត្តពលិកភាគច្រើន​មានអារម្មណ៍ថា មិនបានបំពេញតាមតម្រូវការរបស់ IOC ​ដែល​ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត។

ជាចុងក្រោយ អ៊ុយក្រែន បានអំពាវនាវដល់ IOC ឱ្យយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាទាំងនេះ ហើយពិចារណាលើភស្តុតាង និងអង្គហេតុដែលបង្ហាញនៅពេលធ្វើការសម្រេចចិត្តចុងក្រោយស្តីពីការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្សនៅក្នុងកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២៨ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៥៤ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម