ព័ត៌មានជាតិ
កាត់ទោសឃាតកសរសៃប្រសាទ អារ.ក សម្លាប់ម្ដាយបង្កើត
រឿងក្ដីឃាតកម្មដោយអំពើឃោរឃៅ អារ.ក សម្លាប់ម្ដាយបង្កើតដោយកាត់ផ្ដាច់ក្បាលពីដងខ្លួន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លើកមកបើកសវនាការកាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំពោះមុខឃាតក ដែលមានអាការៈជំងឺវិបល្លាស( សរសៃប្រសាទ )។

ជនដៃដល់ជាឃាតកឈ្មោះ អ៊ាម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនលក់ម៉ូតូហុងដា មានលំនៅឋានផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក ជា សុវណ្ណ អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ បានរាយការណ៍ជូនតុលាការក្នុងសវនាការថា នៅវេលាល្ងាចថ្ងៃទី ២៨សីហា ឆ្នាំ២០២០ លោកបានទទួលព័ត៌មានថា មានអំពើឃាតកម្ម នៅក្នុងភូមិចោមចៅ។ បន្ទាប់មកលោកដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុក៏បានឃើញសពស្ត្រីចំណាស់ម្នាក់ ត្រូវគេសម្លាប់កាត់ក្បាលផ្ដាច់ចេញពីដងខ្លួននៅមុខបន្ទប់ផ្ទះជួល និងកូនកាំបិតចុងស្រួចមួយនៅក្បែរសាកសព។ ភ្លាមនោះសមត្ថកិច្ចបានប្រមូលព័ត៌មាននៅជុំវិញកន្លែងកើតហេតុទើបដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាក់ សីហា អាយុ៦៥ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម ដែលទើបឡើងមកយកកូនប្រុសរបស់គាត់ទៅព្យាបាលជំងឺសរសៃប្រសាទ។
លោក ជា សុវណ្ណ បានបន្តថា ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចក៏ចាប់ស្វែងរកជនដៃដល់ ហើយក្រោយមកក៏ប្រទះឃើញឈ្មោះ អ៊ាម សំណាង ស្លៀកក្រមា ឈរក្រោមដើមឈើ មានប្រឡាក់ឈាមនៅដៃ ពេលនោះសមត្ថកិច្ចក៏ចាប់ខ្លួនមកភ្លាម និងប្រមូលព័ត៌មានលំអិតនៅកន្លែងកើតហេតុទើបដឹងថា ជនដៃដល់ជាកូនបង្កើតជនរងគ្រោះ មានជំងឺសរសៃប្រសាទប្រចាំកាយ។ សមត្ថកិច្ចបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុ ជនគ្រោះបានរៀបចំអីវ៉ាន់ ដើម្បីនាំកូនទៅស្រុកកំណើតវិញ ហើយពេលនោះជនដៃដល់ដូចជាឡប់សតិ ដើរស្រាតពេញផ្ទះជួលជាហេតុធ្វើឲ្យគេគ្រប់គ្នាខ្លាចមានហ៊ាននៅក្បែរ។ ចំណែកម្ដាយចេះតែចាប់រាំងកូនមិនឲ្យចេញក្រៅទាំងស្រាតននលគក ពេលនោះស្រាប់តែជនដៃដល់បានទាត់ម្ដាយបង្កើត៣ជើងចំដើមទ្រូងដួលសន្លប់ស្ដូក។ បន្ទាប់មក ជនដៃដល់បានយកកូនកាំបិតចុងស្រួចមកអារ.ក ម្ដាយកាត់ក្បាលផ្ដាច់ពីក ហើយក៏រថចេញពីភូមិមកឈរលើទួលមួយរហូតដល់ប៉ូលិសតាមរកឃើញ។

នៅក្នុងសវនាការ ជនដៃដល់បានសារភាពម្ដងខុសម្ដងត្រូវថា ខ្លួនមានជំងឺសរសៃប្រសាទយូរមកហើយនិងបានទទួលការព្យាបាលពីមន្ទីរពេទ្យរុស្ស៊ី ហើយនោះថ្ងៃកើតហេតុនោះខ្លួនឃើញម្ដាយបង្កើតដូចជាខ្មោចហើយក៏សម្លាប់គាត់ទៅ។ មេធាវីការពារផ្លូវច្បាប់ឲ្យជនដៃដល់ ស្នើឲ្យតុលាការពិនិត្យលើស្ថានភាពជំងឺផ្លូវចិត្តរបស់ឃាតក បើមានការបញ្ជាក់ពីគ្រូពេទ្យជំនាញច្បាស់លាស់គប្បីតុលាការលើកលែងចោទនិងដោះលែងជនដៃដល់ឲ្យរួចពីការឃុំឃាំង។ លោក កុល កំពួល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ខាងមុខ ដើម្បីប្រកាសសាលក្រមរឿងក្ដីនេះ៕
អត្ថបទ៖ មករា
សូមចុចអាន៖ គេចមិនផុត! បុរសម្នាក់ ត្រូវសមត្ថកិច្ជឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីលួចគាស់ផ្ទះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?