ព័ត៌មានអន្ដរជាតិ
ថៃ នឹកឃើញវិធីទប់ទល់ជំងឺកាមរោគនិងអេដស៍ ដែលកំពុងវាយលុកខ្លាំងក្នុងចំណោមយុវវ័យ
តាមការចុះផ្សាយរបស់ The Nation កាលពីថ្ងៃពុធទី១៤ខែកុម្ភៈ, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ (DCD) បានប្រើវិធីសាស្រ្តថ្មី ដោយអំពាវនាវដល់ហាងលក់អាហារនិងភេសជ្ជៈទាំងអស់ ក៏ត្រូវចែកចាយស្រោមអនាម័យឥតគិតថ្លៃផងដែរ ព្រោះថាបច្ចុប្បន្ន ជំងឺកាមរោគកំពុងរីករាលដាលខ្លាំងមែនទែនក្នុងចំណោមយុវវ័យ។
អគ្គនាយក DCD លោក Thongchai Keeratihuttayakorn និយាយថា Sun Vending Technology (SVT) បានយល់ព្រម ក្លាយខ្លួនជាក្រុមហ៊ុនដំបូងគេ ដែលគាំទ្រគោលនយោបាយ “ស្រោមអនាម័យគ្រប់ពេល គ្រប់កន្លែង” របស់ DCD ដោយនឹងជួយចែកចាយស្រោមអនាម័យ ក៏ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ តាមរយៈម៉ាស៊ីនលក់របស់ខ្លួននៅ Siam Square ចាប់ពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈតទៅ។
តាមការគូសបញ្ជាក់ពីលោក Thongchai, តាមពិតទៅ DCD មានស្រោមអនាម័យគ្រប់គ្រាន់ និងឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង ដើម្បីចែកចាយដោយសេរី ប៉ុន្តែខ្លួនមិនអាចរកវិធីសមគួរ ដើម្បីចែកចាយរបស់ទាំងនោះ ទៅឲ្យក្មេងជំទង់បាន។
លោកបន្តថា យុវជនកាន់តែច្រើន នឹងប្រើប្រាស់ស្រោមអនាម័យ ក៏ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគអេដស៍ ដែលយកបានតាមរយៈម៉ាស៊ីនលក់អាហារសម្រន់និងភេសជ្ជៈ ព្រោះពួកគេនឹងលែងខ្មាសអៀនជាងទៅទិញនៅតាមកន្លែងលក់ដោយផ្ទាល់។ គោលបំណងរបស់ DCD មិនមែនលើកទឹកចិត្តក្មេងជំទង់រួមភេទទេ ប៉ុន្តែដើម្បីការពារពួកគេពីជំងឺកាមរោគនិងមេរោគអេដស៍ ព្រោះថា ករណីឆ្លងកំពុងហក់ឡើងខ្ពស់។
ជាឧទាហរណ៍ ការឆ្លងជំងឺកាមរោគ បានកើនឡើងទ្វេដងពី១១នាក់ក្នុងចំណោម១០០០០០នាក់នៅឆ្នាំ ២០១៨ ដល់២៤.៨នាក់ក្នុងចំណោម១០០០០០នាក់កាលពីឆ្នាំមុន។
បើក្រឡេកមើលករណីឆ្លងក្នុងចំណោមយុវជនថៃវិញ អត្រាឆ្លងបានកើនឡើងពី២៧.៩នាក់ក្នុងចំណោម១០០០០០នាក់នៅឆ្នាំ២០១៨ ដល់៩០.៥នាក់ក្នុងចំណោម១០០០០០នាក់កាលពីឆ្នាំមុន។
តាមរយៈការស្ទង់មតិឆ្នាំ២០១៩បានបង្ហាញថា យុវជនថៃ ៨០%បានប្រើស្រោមអនាម័យអំឡុងពេលរួមភេទ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកត្រឹម៤០% នៅពេលពួកគេរួមភេទជាមួយដៃគូដដែលៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ដាក់ពង្រាយកម្លាំងប៉ូលិសឃ្លាំមើលតាមផ្ទះសំណាក់ ថ្ងៃបុណ្យក្ដីស្រឡាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា