ជីវិតកម្សាន្ដ
តារាសម្ដែងស្រីមួយរូបរំពឹងថា នឹងក្រសោបបានទីផ្សារសិល្បៈឡើងវិញក្រោយកូវីដស្ងប់ស្ងាត់
តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បានដាក់ក្តីសង្ឃឹមលើទីផ្សារសិល្បៈឡើងវិញបន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ស្ងប់ស្ងាត់ឬឆាប់ត្រូវបានផុតរលត់ទៅវិញនោះ។
ការប្រកាសរបស់តារាសម្តែងស្រីមានប្រជាប្រិយភាព សុខ ស្រីម៉ុច នេះបានធ្វើឡើងនាជំនួបតាមទូរស័ព្ទជាមួយកម្ពុជាថ្មីកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ។ ស្រីម៉ុច បានបន្តថាអាជីពសិល្បៈនាងសព្វថ្ងៃមានភាពរវល់ខ្លះៗតែមិនដូចមុនទេ ព្រោះតាំងពីផ្ទុះកូវីដ-១៩ ខ្លួនមិនទទួល ការងារចេញសម្តែងឡើយ។
កញ្ញា សុខ ស្រីម៉ុច និយាយទៀតថា ថ្វីត្បិតការងារសិល្បៈស្ងប់ស្ងាត់បន្តិចមែន តែសម្រាប់មុខរបរផ្ទាល់ខ្លួនខាងក្រៅ គឺនៅតែមមាញឹកជាធម្មតា។ នាងថាមិនមែនមានតែខ្លួនម្នាក់នោះទេដែលស្ងប់ស្ងាត់សិល្បៈ ពោលក៏មានតារាខ្មែរប្រុស-ស្រីជាច្រើនត្រូវបាត់បង់ចំណូលពីអាជីពមួយនេះផងដែរ។
បន្ថែមពីនេះកញ្ញា ស្រីម៉ុច បានលើកឡើងថា អំឡុងពេលនេះគឺមានផលិតករនិងអ្នកដឹកនាំរឿងមួយចំនួនបានទាក់ទងមកនាងជាបន្តបន្ទាប់ តែនៅត្រង់ថា ទទួលការងារឬអត់មិនទាន់ច្បាស់នៅឡើយទេព្រោះថាកំពុងរង់ចាំមើលស្ថានភាពកូវីដ-១៩សិន។ នាងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នខ្ពស់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់