សេដ្ឋកិច្ច
អាល្លឺម៉ង់ ទាញទម្លាក់ ជប៉ុន ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៣ លើលោក
អាឡឺម៉ង់បានវ៉ាដាច់ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ក្រោយពេលដែលប្រទេសអាស៊ីមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មាន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។
យោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ មានចំនួន ៤.២ ពាន់ពាន់លានដុល្លារ ខណៈប្រទេសអាល្លឺម៉ង់វិញមានរហូតដល់ ៤.៥ ពាន់ពាន់លានដុល្លារឯណោះ ។
ចំណែកឫសគល់ដែលនាំឲ្យអាល្លឺម៉ង់ទាញទម្លាក់ជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៣ របស់ពិភពលោកនោះ គឺដោយសារតែប្រាក់យ៉េនជប៉ុនធ្លាក់ចុះជាង ១៨ ភាគរយ ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ហើយវាក៏រួមបញ្ចូលទាំងការធ្លាក់ថ្លៃរំលស់ ៧ ភាគរយកាលពីឆ្នាំមុនផងដែរ ដោយសារតែធនាគារជាតិជប៉ុន (BOJ) បានរក្សាអត្រាការប្រាក់ទាបជាងអត្រាអតិផរណា ។
ទន្ទឹមនឹងនេះដែរ ប្រាក់អឺរ៉ូដែលកំពុងចរាចរក្នុងប្រទេសអាឡឺម៉ង់ មានស្ថិរភាពធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលដូចគ្នា ។ ទោះយ៉ាងណា ទាំងសេដ្ឋកិច្ចអាល្លឺម៉ង់ និងជប៉ុនក៏កំពុងប្រឈមមុខនឹងបញ្ហាធំៗផងដែរដូចជា កង្វះកម្លាំងពលកម្ម ការថយចុះអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់ ប៉ុន្តែប្រទេសជប៉ុនគឺធ្ងន់ ក ជាងអាល្លឺម៉ង់ ។
ស្របពេលជាមួយគ្នានេះ ទាំងប្រទេសជប៉ុនដែលមានប្រជាជនប្រហែល ១២៥ លាននាក់ និងអាល្លឺម៉ង់ដែលមានប្រជាពលរដ្ឋប្រមាណ ៨៣ លាននាក់ គឺសុទ្ធសឹងតែល្បីសុះសាយពាសពេញពិភពលោកថា ជាប្រទេសនាំចេញទំនិញផលិតលំដាប់ខ្ពស់ជាងគេ ជាពិសេសគឺវិស័យរថយន្ត ។
គួរបញ្ជាក់ថា មុនធ្លាក់ក្រោមប្រទេសអាល្លឺម៉ង់ ជប៉ុនក៏ធ្លាប់គ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំផងដែរ ហើយជប៉ុនថែមទាំងធ្លាប់វ៉ាដាច់ប្រទេសចិនជាខ្លាសេដ្ឋកិច្ចអាស៊ីកាលពីក្នុងឆ្នាំ ២០១០ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ