Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី នឹងត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំង​បន្ថែមជាឧបនាយករដ្ឋមន្ត្រី

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង​បន្ថែមជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ។ នេះបើតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទំព័រហ្វេសប៊ុករបស់សម្ដេចប្រធានរដ្ឋសភា ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៧ ចំនួនពីរលើកនាពេលខាងមុខនេះ តាមសំណើរបស់រាជរដ្ឋាភិបាល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី ១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ និងលើកទី ២ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ខាងមុខ។

តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ មានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបមាន៖

-ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

-លោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

-លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

ចំណែកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី ៧ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៧ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដាក់ពាក្យស្នើសុំជាបេក្ខជន។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ក៏បានអនុម័តទទួលយក​សេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជួនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពី ការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម