Connect with us

ព័ត៌មានជាតិ

ទូតជប៉ុននៅកម្ពុជា រៀបចំពិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា​ នៅរាត្រីថ្ងៃទី១៤ ខែកុម្ភៈ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ព្រះមហាក្សត្រ នៃប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសរៀបចំពីធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី បានរំឮកថា ជប៉ុន នៅដើមឆ្នាំ២០២៤​ បានជួបប្រទះព្រឹត្តិការណ៍សោកនាដកម្មចំនួនពីរ គឺគ្រោះរញ្ជួយដីនៅឧបទ្វីប ណូតូ និងឧប្បទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន ហាណេដា ដែលហេតុការណ៍នេះបណ្ដាលឱ្យ ព្រះចៅអធិរាជ និងព្រះអធិរាជនី ទ្រង់មានសេចក្តីព្រួយព្រះហឬទ័យជាខ្លាំង ចំពោះគ្រោះមហន្តរាយ និងគ្រោះថ្នាក់នេះ។

នៅជុំវិញករណីនេះ  ក្នុងឱកាសដដែល លោកទូត បាន ថ្លែងអំណរព្រះគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ព្រះរាជវង្សានុវង្សកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងសម្តែងនូវសមានចិត្តយ៉ាងស្មោះអស់ពីដួងចិត្ត។​ ក្នុងគ្រាលំបាកនេះ លោកត្រូវបានលើកទឹកចិត្តដោយមិត្តភាព និងក្តីមេត្តា ហើយប្រជាជនជប៉ុនជាច្រើន មានសេចក្តីរំភើបយ៉ាងក្រៃលែង ចំពោះទឹកចិត្តសប្បុរសរបស់ប្រជាជនកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងការ លើកទឹកចិត្តរបស់កម្ពុជា រដ្ឋាភិបាលជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការស្តារ និងកសាង ឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។

ទូតជប៉ុនក៏បានរំលេចអំពីទិដ្ឋភាពដែល​ កម្ពុជា-ជប៉ុន​ បានប្រារព្ធជាថ្មីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងការដែលប្រទេសទាំងពីរបានតម្លើងកម្រិត ទំនាក់ទំនងទ្វេភាគី ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

បន្ថែមពីនេះ  លោក អ៊ូអិណូ អាត់ស៊ូស៊ី បានសង្ឃឹមថាក្នុងឆ្នាំ២០២៤នេះ នឹងចាប់យកចលនការដែលបានបង្កើតកាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះជាឆ្នាំរោង ដែលត្រូវបានគេជឿថា នឹងនាំមកនូវការផ្លាស់ប្តូរជាក់ស្តែង។ ជាមួយនឹងជំនឿយ៉ាងដូច្នេះ ក្នុងឆ្នាំរោងនេះ មានបំណងសម្រេចឲ្យបាននូវការអភិវឌ្ឍ ឲ្យបានច្រើន ជាក់ស្តែងនៅក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា ដែលត្រូវបានពង្រឹងយ៉ាងរឹងមាំដោយទំនុកចិត្ត និងមិត្តភាពរួចមកហើយ។

ដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក លោកទូតមានបំណងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ហើយធ្វើការដើម្បីធានាថាទំនាក់ទំនងមានប្រយោជន៍ចំពោះភាគីទាំងពីរ។ លោកចង់ឲ្យភាគីទាំងពីរធ្វើការរួមគ្នា ដោយយកចិត្តទុកដាក់ចំពោះ​ “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលបានដាក់ចេញ ដោយគណរដ្ឋមន្ត្រីថ្មី​ ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថល ពង្រឹងការតភ្ជាប់ និងកែលម្អបរិយាកាសវិនិយោគ។

ខណៈពេលដែលស្ថានការណ៍អន្តរជាតិ កាន់តែមានភាពស្មុគ្រស្មាញ ហើយភាគីទាំងពីរជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាសកល លោកឯកអគ្គរាជទូតបានចាត់ទុកថា ជាប្រការសំខាន់ដែលជប៉ុន និងកម្ពុជាធ្វើការរួមគ្នាជាដៃគូ ដើម្បីគោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។

ជាចុងក្រោយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រទេសទាំងពីរអាចសហការ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

គួរឱ្យដឹងថា ក្នុងកម្មវិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុននេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី លោកឧ​បនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីរាជការជាច្រើនរូបទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៧ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៨ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម