Connect with us

ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ស្ពឺ ប្រជុំរកដំណោះស្រាយវិវាទដីធ្លីក្នុងស្រុកសំរោងទង

បានផុស

នៅ



នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំមួយដើម្បីប្រមូលព័ត៌មាន និងពិភាក្សាស្វែងរកដំណោះស្រាយ លើករណីដីធ្លី ដែលស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំង ៦០ គ្រួសារ ដែលទទួលបានដំណោះស្រាយជាផ្លែផ្កា។ ឯកឧត្តមបន្តថា យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺជាកិច្ចការដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

គួរឱ្យដឹងថា កម្មវិធីដែលរៀបចំនៅក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ និងឃុំខាងលើផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម