Connect with us

ព័ត៌មានអន្ដរជាតិ

មេ Amazon លក់ភាគហ៊ុនតម្លៃជាង ៤ ពាន់លានដុល្លារ

បានផុស

នៅ

មហាសេដ្ឋី Jeff Bezos បានលក់ភាគហ៊ុនរបស់គាត់កាន់តែច្រើននៅក្នុងក្រុមហ៊ុន Amazon ដែលនាំឲ្យតម្លៃសរុបនៃការលក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះឡើងដល់ជាង ៤ ពាន់លានដុល្លារ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១៤ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលបង្កើតក្នុងឆ្នាំ ១៩៩៤ បាននិយាយថា លោកបានលក់ហ៊ុន Amazon ចំនួន ២៤ លានហ៊ុនក្នុងខែនេះ ហើយលោកក៏គ្រោងនឹងលក់ភាគហ៊ុនចំនួន ៥០ លានទៀតនៅឆ្នាំក្រោយ ដែលមានតម្លៃប្រហែល ៨.៤ ពាន់លានដុល្លារក្នុងតម្លៃបច្ចុប្បន្ន ខណៈការលក់ដំបូងចំនួន ១២ លានហ៊ុនត្រូវបានប្រកាសនៅក្នុងឯកសារច្បាប់មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់មកមានការប្រកាសការលក់ភាគហ៊ុនចំនួន ១២ លានហ៊ុនផ្សេងទៀតកាលពីថ្ងៃអង្គារ ។

លោក Bezos បានផ្លាស់ពីតំបន់ Seattle ក្នុងទីក្រុង Washington ទៅរស់នៅទីក្រុង Miami រដ្ឋ Florida កាលពីឆ្នាំមុន បន្ទាប់ពីមានការរឹតបន្តឹងការបង់ពន្ធនៅទីក្រុង Washington ខណៈការផ្លាស់ទីនេះលោកអាចសន្សំបានប្រហែល ២៨០ លានដុល្លារ នៅក្នុងពន្ធលើភាគហ៊ុនដែលមានតម្លៃ ៤ ពាន់លានដុល្លារដែលលោកបានលក់ ។

ប្រសិនបើការលក់នៅក្នុងរដ្ឋ Washington ទទួលបានលើសពី ២៥០,០០០ ពីការលក់ភាគហ៊ុន ឬការវិនិយោគរយៈពេលវែងផ្សេងទៀតនោះនឹងត្រូវបានបង់ពន្ធចំនួន ៧ ភាគរយ ខណៈរដ្ឋផ្លរីដាមិនមានពន្ធរដ្ឋលើប្រាក់ចំណូល ឬការកើនឡើងដើមទុនទេ ។ ទោះយ៉ាងណាក៏ដោយ លោកនឹងនៅតែទទួលខុសត្រូវលើពន្ធសហព័ន្ធពីការលក់ភាគហ៊ុនដដែល ។

គួរបញ្ជាក់ថា បើទោះបីលោក Bezos លក់ភាគហ៊ុនជារឿយៗក៏ដោយ ក៏លោកនៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Amazon និងជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណជាង ១៩០ ពាន់លានដុល្លារ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៨ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម