ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថា ជីវិតអតីតតារាសម្ដែង Michelle ដូចគុកងងឹត ក្រោយរៀបការជាមួយសេដ្ឋីហុងកុង
អតីតតារាសម្តែង និងជាបវរកញ្ញាហុងកុង Michelle Reis តាមសេចក្តីរាយការណ៍បានបង្ហាញថានាងត្រូវធ្វើតាមគោលការណ៍ណែនាំគ្រួសារចំនួនប្រាំបី បន្ទាប់ពីរៀបការជាមួយ Xu Jinheng អ្នកស្នងមរតករបស់មហាសេដ្ឋីអចលនទ្រព្យ Hui Sai Fun ប៉ុន្តែការអះអាងខាងលើ ត្រូវនាងនាងបដិសេធទាំងអស់។
យោងតាមសារព័ត៌មាន Sinchew បានបញ្ចាក់ថា នៅពេលរៀបការឆ្នាំ ២០០៨ ជាមួយ Xu Jinheng មានពាក្យចចាមអារ៉ាមថា នាងបានយល់ព្រមលើសំណើររបស់គ្រួសារសេដ្ឋីប្រាំបីចំណុចនេះ។ ប្រភពដដែលបានរៀបរាប់លម្អិតអំពីច្បាប់ទីមួយដែលត្រូវបានចោទប្រកាន់ថា នាងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការស្នាក់នៅមួយយប់នៅផ្ទះឪពុកម្តាយរបស់នាង លើកលែងតែចាំបាច់។
លើសពីនេះទៀត នាងត្រូវបានគេរំពឹងថានឹងញ៉ាំអាហារនៅផ្ទះយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ហើយត្រូវបានតម្រូវឲ្យបញ្ឈប់អាជីពសម្តែងរបស់នាង។ គោលការណ៍ណែនាំសន្មត់ថា បានកំណត់នូវអាកប្បកិរិយាតុបតែងខ្លួន និងការចៀសវាងការស្លៀកពាក់ដែលចាត់ទុកថាបង្ហាញពេក រួមជាមួយនឹងការហាមឃាត់លើការបង្ហាញអារម្មណ៍ហួសហេតុនៅទីសាធារណៈ។
ជាពិសេស មានច្បាប់មួយដែលបានអះអាងពាក់ព័ន្ធនឹងការលុតជង្គង់ដើម្បីបម្រើ តែក្នុងអំឡុងពេលពិធីបុណ្យគ្រួសារសំខាន់ៗ។ នាងក៏ត្រូវបានគេរំពឹងថានឹងរក្សាវត្តមានប្រកបដោយការប្រុងប្រយ័ត្ន និងកំណត់ការនិយាយជាសាធារណៈ ខណៈដែលការរំពឹងទុកទាក់ទងនឹងច្បាប់ទាំងនេះបានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងហុងកុង។ ប៉ុន្តែ Reis បានបដិសេធជាសាធារណៈថាមិនមែណជាការពិតនោះទេ។
ជាមួយគ្នានោះដែរនាងបានប្រកែកថា “តើច្បាប់ទាំងនេះមានពិតទេ ខ្ញុំនឹងមិនរៀបការ។ ហេតុអ្វីបានជាខ្ញុំដាក់ខ្លួនឯងក្នុងលក្ខខណ្ឌបែបនេះ”? ដោយទ្រាំមិនបាន តារាស្រីរូបនេះបានចែករំលែករូបថតឈុតហែលទឹក បង្ហាញរាងរបស់នាង បន្ទាប់ពីរៀបការបានមួយទសវត្សរ៍កន្លះ សហជីពរបស់ពួកគេបានបង្កើតកូនប្រុសមួយឈ្មោះ Jayden ហើយអ្នកទាំងបីរស់នៅក្នុងវិមានដ៏ប្រណីតមួយផងដែរ។
សូមជម្រាបជូនថា Michelle Reis មានវ័យ៥៣ឆ្នាំ នាងក៏ជាឥស្សរជនល្បីឈ្មោះក្នុងទីក្រុងហុងកុង ដោយបានគ្រងតំណែងជាបវរកញ្ញាអន្តរជាតិចិន និងបវរកញ្ញាហុងកុងក្នុងឆ្នាំ ១៩៨៨ ដោយជំរុញឲ្យនាងមានកេរ្តិ៍ឈ្មោះជាតារាសម្តែងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ចំណែកស្វាមីនាងគឺលោក Xu Jinheng ជាចៅប្រុសរបស់មហាសេដ្ឋីដឹកជញ្ជូនរបស់ហុងកុង Xu Aizhou ត្រូវបានទទួលស្គាល់ថា ជាអ្នកស្នងជំនាន់ទីបីតែមួយគត់នៃត្រកូល Xu ។ យោងតាម Orientaldaily ជីតារបស់គាត់បានប្រមូលមរតកដែលមានតម្លៃប្រហែល ៥.៤ ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតារាសម្តែង TVB ធ្លាប់ចង់សម្លាប់ខ្លួន ដោយសារបង្ហាញក្តីស្រឡាញ់ចំពោះប្រទេសចិន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ