Connect with us

ព័ត៌មានអន្ដរជាតិ

រវាង បៃដិន និង ត្រាំ តើ ពូទីន ចង់ឲ្យនរណា ជាប់ឆ្នោតជាង?

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងបទសម្ភាសមួយ ដែលផ្សាយកាលពីថ្ងៃពុធទី១៤ខែកុម្ភៈថា គាត់ពេញចិត្តលោក ចូ បៃដិន ជាងលោក ដូណាល់ ត្រាំ ប៉ុន្តែនឹងនៅតែធ្វើការជាមួយសហរដ្ឋអាមេរិក ទោះអ្នកណាជាប់ឆ្នោតក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសាកសួរដោយអ្នកសារព័ត៌មាន Pavel Zarubin ថាតើ រវាងលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យនិងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ តើលោក ពូទីន ចង់ឲ្យនរណាជាប់ឆ្នោតជាង? ស្រាប់តែប្រធានាធិបតីរុស្ស៊ី ឆ្លើយភ្លាមថា “បៃដិន! គាត់គឺជាមនុស្សមានបទពិសោធជាង និងជាអ្នកនយោបាយចាស់ទុំ ប៉ុន្តែយើងនៅតែធ្វើការជាមួយប្រធានាធិបតីអាមេរិករូបណាក៏ដោយ ឲ្យតែប្រជាជនអាមេរិកផ្តល់ទំនុកចិត្ត”។

ទោះយ៉ាងនេះក្តី លោក ពូទីន បានសង្កត់ធ្ងន់ថា រឿងតែមួយគត់ដែលសំខាន់ចំពោះទីក្រុងមូស្គូ គឺពាក់ព័ន្ធគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលលោកចាត់ទុកថា “គ្រោះថ្នាក់ និងខុសឆ្គង”។

លោក ចូ បៃដិន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (រូបថត៖ AP)

លោក ពូទីន ក៏ធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក ត្រាំ នាពេលថ្មីៗ ទាក់​ទងនឹងសមាជិកណាតូមួយចំនួន ដែលមិនប្តេជ្ញាចិត្តចំណាយតាមការទាមទាររបស់ប្លុកនេះផងដែរ ដោយនិយាយថា “វិធីសាស្រ្តរបស់លោក ត្រាំ ចំពោះអង្គការណាតូគឺសមហេតុផល។ ណាតូ គឺជាឧបករណ៍នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រេចថា ខ្លួនលែងប្រើប្រាស់វាទៀតហើយនោះ វាគឺជាសិទ្ធិរបស់ពួកគេ ទុក​ឲ្យ​គេ​ដោះស្រាយខ្លួន​ឯងទៅ”។

នេះគឺជាលើកទីមួយហើយ ដែលលោកពូទីន បញ្ចេញមតិជាសាធារណៈទាក់ទិនការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ដែលលោក បៃដិន និង ត្រាំ ត្រូវបានគេរំពឹងថា នឹងតទល់គ្នាជាលើកទី២ នៅថ្ងៃទី៥ខែវិច្ឆិកា។

លោក បៃដិន បានដឹកនាំការឆ្លើយតបរបស់បស្ចិមប្រទេស ចំពោះការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២ រួមទាំងការពង្រីកសម្ព័ន្ធភាពណាតូ ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ និងការផ្តល់ជំនួយព្រមទាំងអាវុធមានតម្លៃរាប់ពាន់លានដុល្លារ ដល់ទីក្រុងកៀវទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ជិតផលិតបាន វ៉ាក់សាំងប្រឆាំង ជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម