ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីមួយទៀតនៅស្រុកកោះធំភ្ជាប់ទៅផ្លូវជាតិលេខ ២៣
បើតាមការបង្ហើបពីលោក ផន រីម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមួយទៀតតភ្ជាប់ទៅផ្លូវជាតិលេខ ២៣ ស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាល។
ការបង្ហើបគម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីនេះ ស្របពេលប៉ុន្មានថ្ងៃទៀតប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងសម្រួលការកកស្ទះនៅលើស្ពានព្រះមុនីវង្ស។
រូបឯកសារ
ទាក់ទងគម្រោងសាងសង់ស្ពានឆ្លងទន្លេថ្មីនេះ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនមិនបានបញ្ជាក់និងផ្តល់ព័ត៌មានបន្ថែមនោះទេ។ យ៉ាងណាមិញ បើយោងតាមឯកសាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីចុះនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានអនុញ្ញាតិជាគោលការណ៍ដោះដូរដីរដ្ឋចំនួន ៤ កន្លែងនៅស្រុកកោះធំ និងក្រុងសំពៅពូនជាថ្នូរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះក៏មានការសាងសង់ស្ពានឆ្លងទន្លេបាសាក់ប្រវែង ៥០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ឆ្លងពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ក្នុងតម្លៃ ២៤ លានដុល្លារ។
ស្រុកកោះធំដែលជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម បច្ចុប្បន្នមានស្ពានឆ្លងកាត់ទន្លេចំនួនពីរគឺស្ពានមិត្តភាពកម្ពុជា-ចិនកោះធំប្រវែង ៤១៥ម៉ែត្រ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០១៨ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ (Chrey Thom-Long Binh) ដែលសម្ពោធកាលពីឆ្នាំ ២០១៧ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា