Connect with us

ព័ត៌មានជាតិ

នៅតំបន់ជួរភ្នំក្រវាញ នឹងបំពាក់កាំមេរ៉ាបន្ថែមដើម្បីតាមដានវត្តមានសត្វព្រៃ

បានផុស

នៅ

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម​នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ​ដូច​ជា​ប្រើស ខ្ទីង និង​ជ្រូកព្រៃ​ជាដើម។ នេះ​​បើតាម​ការ​លើក​ឡើង​របស់​លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត បាន​គូស​បញ្ជាក់​ថា តាម​ការ​ណែនាំ​ពី​អ្នក​បច្ចេកទេស​មក​ពី​ប្រទេស​ឥណ្ឌា ម៉ាស៊ីន​ថតចំនួន ១​គ្រឿង ត្រូវ​ដាក់ចន្លោះ​ពីគ្នាក្នុង​ចំងាយមួយគីឡូម៉ែត្រ។

លោកថា «ការ​បំពាក់​កាំមេរ៉ា​នេះ​នឹង​ជួយផ្តល់​នូវ​ទិន្នន័យ​ជាក់លាក់​នៃធនធានសត្វព្រៃ។ មិន​តែ​ប៉ុណ្ណោះ ក៏​នឹង​ជួយ​ដល់​អ្នក​អភិរក្សក្នុង​ការរៀប​ចំផែនការ​ដើម្បី​ស្តារ​សត្វខ្លា​ធំ ក្នុង​លក្ខខណ្ឌ​មិនមាន​សត្វព្រៃ​ជា​ចំណី​គ្រប់គ្រាន់ តើ​ត្រូវបង្កាត់​ពូជសត្វព្រៃ​បន្ថែម ឬផ្តល់​​សត្វគោ ឬក្របី​​ស្រុក​ជំនួស, សិក្សា​ពី​ដង់ស៊ីតេ​សត្វព្រៃ ដែល​ជា​ចំណី​របស់​សត្វខ្លា​ធំ និង​សិក្សាពីរបាយនិង​ភាពសំបូររបស់សត្វព្រៃ ​ដែល​អាច​ជាចំណី​របស់​សត្វខ្លាធំ»។

លោក​រដ្ឋមន្រ្តីបាន​បន្ត​ទៀត​ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP  បានចុះសិក្សា និងបាន​ដាក់កាំមេរ៉ា ដែល​បានបំពាក់រួចរាល់​នាពេលកន្លងមក ចំនួន​ប្រមាណ ៣៨២ ទីតាំង ក្នុង​ឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បី​សិក្សាវត្តមានសត្វព្រៃ ដែល​មានដោយកម្រ និង​ជិតផុតពូជ ក៏ដូច​ជាក្នុងគោល​បំណង​រៀបចំ កំណត់តំបន់គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ព្រមជា​មួយការសិក្សាពី​ដង់ស៊ីតេសត្វព្រៃ ដែល​ជាចំណីរបស់សត្វខ្លាធំ។

ក្រសួង​បរិស្ថាន និង​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀប​ចំដី​ព្រៃទំហំ ៩០ហិកតា ស្ថិត​ក្នុងដែនជម្រក​សត្វព្រៃ​តាតៃ​នៃ​តំបន់ជួរភ្នំក្រវាញ ដោយ​មានរបងដែក ទ្រុងដែក អាងទឹក និង​សត្វព្រៃ​សម្រាប់ជាចំណី​សម្រាប់​បន្ស៊ាំ​សត្វខ្លាធំ ដែល​គ្រោង​ទទួល​ពី​រដ្ឋាភិបាល​ប្រទេសឥណ្ឌា មុន​លែង​ចូលតំបន់​ស្នូលនៃ​តំបន់​ការពារ​ធម្មជាតិ។

លោក អ៊ាង សុផល្លែត សង្កត់​ធ្ងន់​ថា «គម្រោង​​ស្តារសត្វខ្លាធំឡើងវិញនេះ បាន​បង្កើត​ឡើង បន្ទាប់​ពីបាត់វត្តមាន​ពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈ​នៅទូទាំងពិភពលោក គេប៉ាន់ប្រមាណ​​ថា សត្វខ្លាធំ​នៅមានចំនួន ប្រហែល ៣២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀប​នឹង​ចំនួន​របស់វា ធ្លាប់​មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែល​មានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោក»។

សូមបញ្ចាក់ថា កាល​ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លង​ទៅ កម្ពុជា និងឥណ្ឌាបាន​ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការ​អភិរក្សជីវៈចម្រុះ ការគ្រប់គ្រង​សត្វព្រៃ​ដោយនិរន្តរភាព និង​យុទ្ធសាស្រ្តស្តារ​សត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម