KPT+
ស្នេហ៍កម្រិតណាក្តី ក៏រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត
រឿងអីខ្លះទៅ? លាក់អីលាក់ម៉េះ? ក្រែងអួតថាស្រលាញ់គ្នា?
១ គ្មានអ្នកណាព្រមនិយាយទេថា គេមានអារម្មណ៍ពិតបែបណាចំពោះគ្រួសារយើង
លុះត្រាតែក្រុមគ្រួសារខាងយើង កំពុងបង្កើតស្ថានភាពដល់ថ្នាក់ពិបាកទទួលយកមែនទែន ទើបគេសម្រេចចិត្តនិយាយ ហើយប្រាប់ដៃគូឱ្យដឹង បើមិនដូច្នេះ គ្មានអ្នកណាហារនិយាយទេ។
វាពិតជាមិនចាំបាច់មែន ក្នុងការចែករំលែកអាថ៌កំបាំងដែលថា គេមិនចូលចិត្តចំពោះមនុស្សខ្លះ ក្នុងចំណោមសាច់ញាតិជាទីស្រលាញ់របស់គូជីវិត ភាគច្រើនគេធ្វើពើ ជាធម្មតាហើយសម្តែងឱ្យមានក្តីសុខរៀងខ្លួន។
តាមពិត គូស្នេហ៍យើងជារឿងៗមានបញ្ហាច្រណែនរំខានរាល់ពេល ដែលយើងមានទំនាក់ទំនងជាមួយឳពុកម្តាយ បងប្អូនខាងយើង រាប់បញ្ចូលទាំងការចំណាយពេលជាមួយបងប្អូនជីដូនមួយ យាយតាដែលពេលខ្លះមួយចំនួនតូច អាចបាននិយាយជ្រុលជ្រួសលើសលោះ ហើយគេប្រកាន់ក្នុងចិត្ត។ ត្រូវដឹងថា គេជាសាច់ថ្លៃ គេមិនមែនស្តាប់ហើយបំភ្លេចចោលដូចខាងយើងទេ។
២ អារម្មណ៍ដែលគេនៅសេសសល់សម្រាប់មនុស្សអតីត
គ្មានអ្នកណាអាចលុបអតីត ១០០% ចេញបេះដូងទេ។ វាជារឿងធម្មតាដែលគ្រប់គ្នានៅតែអាចជាពីដំបៅចាស់ តែវារមែងបន្សល់ស្នាម។ ពេលខ្លះ មិនសប្បាយចិត្តឬស្មុគស្មាញ ឬឈ្លោះគ្នាក្នុងផ្ទះ ភាគីណាម្នាក់រមែងលួចនឹកដល់អ្នកចាស់។ បើអ្នកដឹងជម្រៅចិត្តគូជីវិតត្រង់ណេះមែន ក៏មិនចាំបាច់ខឹងអ្វីដែរ។ គួរតែគិតថានេះជាករណីធម្មតា។ មនុស្សអាចនឹកគ្នា តែមិនមែនមានន័យថារស់នៅជាមួយគ្នាបាននោះទេ។ រស់ជាមួយគ្នា គួររៀនធ្វើមិនដឹងមិនឮខ្លះ។
៣ អារម្មណ៍ដែលគេមិនសូវចូលចិត្តមិត្តភក្តិយើង
គ្រួសារមិនមែនចេះតែរអ៊ូប្រាប់ពីអារម្មណ៍នេះទេ គេខ្លាចយើងអាក់អន់ចិត្តដែលគេសម្តែងការមិនពេញចិត្តមិត្តភក្តិជិតដិតរបស់យើង។ បើមានត្រង់ណាផុលរមាស់ ទាស់ចិត្តយើងសម្ងំស្ងៀមបន្តិចក៏មិនអីដែរ។ ការដែលគេលាក់អារម្មណ៍មិនពេញចិត្តចំពោះអ្នកណាម្នាក់មកពីខាងយើង ហើយគេមិននិយាយចេញមកគឺមិនមែនមានន័យថាគេ មិនស្មោះត្រង់ឬមិនល្អឥតខ្ចោះដូចគេធ្លាប់សន្យាមិនលាក់លៀមគ្នានោះទេ ព្រោះរឿងខ្លះប្រាប់ទៅក៏មិនចំណញអ្វីទំាងអស់។
៤ មិនប្រាប់ដាច់ខាតពីចំណុចខ្សោយលើរាងកាយប្តីឬប្រពន្ធ
មនុស្សស្រលាញ់គ្នាមិនដែលនិយាយពីអារម្មណ៍ពិតទាក់ទងនឹងចំណុចមិនល្អលើរាងកាយគ្នាទេ ព្រោះស្នេហាពួកគេមិនមែនកើតឡើងដោយសាររឿងនោះឡើយ។ អ្នកត្រូវចេះសម្អាតប្រាណ និងអនាម័យ បង្កើតអារម្មណ៍រ៉ូមែនទិកឱ្យគ្នា ព្រោះស្នេហាដែលសោះកក្រោះ ហើយគ្មានភាគីណានិយាយទៀត កាន់តែនាំទៅដល់ជីវិតអាពាហ៍ពិពាហ៍មួយដ៏ធុញទ្រាន់បាន៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ នាងកំពុងតែពេញចិត្តអ្នកដែរអត់? ពិនិត្យមើលសញ្ញាទំាងនេះ
ចុចអាន៖ ជាបុរសពិតប្រាកដនិងរឹងមាំម្នាក់ ខ្ញុំអាចយំបានទេ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ