ព័ត៌មានអន្ដរជាតិ
មេ CIA លួចហោះទៅ អ៊ីស្រាអែល ស្ងាត់ៗ ស្កាត់ជួបលោក Netanyahu
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក William Burns កាលពីថ្ងៃព្រហស្បតិ៍បានលួចហោះទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានទីភ្នាក់ងារចារកម្ម Mossad លោក David Barnea ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ Channel 12 កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។
ចំណែកដើមចមសម្រាប់ដំណើរទស្សនកិច្ចនេះដែរ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែយោងតាមកាសែត Yedioth Ahronoth បានចុះផ្សាយថា ការហោះហើររបស់លោក Burns ទៅកាន់អ៊ីស្រាអែល ទំនងជាពាក់ព័ន្ធទៅនឹងការហារមាត់ស្ដីបដិសេធរបស់លោក Netanyahu ក្នុងការបញ្ជូនគណៈប្រតិភូសន្តិសុខទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីបន្តការងារពិភាក្សាសម្រាប់កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកជាមួយក្រុមហាម៉ាស ។
ទន្ទឹមនោះ យោងតាមកាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា មន្ត្រីមកពីប្រទេសអ៊ីស្រាអែល អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅក្នុងទីក្រុងគែរកាលពីថ្ងៃទី១៣ ខែកុម្ភៈដើម្បីចរចាអំពីបទឈប់បាញ់បោះនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការដោះដូរឈ្លើយសឹក និងអ្នកទោសរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ខណៈលទ្ធផលយ៉ាងណានោះ មិនទាន់មានការធ្វើអត្ថាធិប្បាយពីការិយាល័យរបស់លោក Netanyahu នៅឡើយទេ ។
ទន្ទឹមនោះ តាមប្រភពពីប៉ាឡេស្ទីនវិញបានឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ក្រុមហាម៉ាសបានស្នើផែនការ ៣ ដំណាក់កាលសម្រាប់បទឈប់បាញ់បោះនៅតំបន់ហ្គាហ្សា ដែលរួមបញ្ចូលទាំងការផ្អាកប្រយុទ្ធគ្នារយៈពេល ១៣៥ ថ្ងៃជាថ្នូរនឹងការដោះលែងឈ្លើយសឹក ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានទាត់ចោលសំណើបទឈប់បាញ់បោះទាំងប៉ុន្មានរបស់ក្រុមហាម៉ាស ហើយបានដាក់ចិត្តដាក់កាយបន្តសឹកសង្រ្គាមនៅតំបន់ហ្គាហ្សារហូតដល់មាន “ជ័យជម្នះ” ទាំងស្រុងលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ។
រហូតមកដល់ពេល ឈ្លើយសឹកប្រមាណជា ១៣៤ នាក់ត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបើកការបាញ់បោះកាលពីដើមសប្ដាហ៍ដើម្បីដោះលែងចំណាប់ខ្មាំង ២ នាក់នៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ។ សង្គ្រាមអ៊ីស្រាអែលកំពុងរុញច្រានតំបន់ហ្គាហ្សាឲ្យជិតឈានដល់មាត់ជ្រោះនៃវិបត្តិមនុស្សប្រជាជន ៨៥ ភាគរយរើទីលំនៅ ចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវ ខណៈដែល ៦០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលកំពុងឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះរងការខូចខាត ឬបំផ្លិចបំផ្លាញ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,៦០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជិត ៦៨,០០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ