ព័ត៌មានជាតិ
លោកស្រី ឌិត នីតា ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា
លោកស្រី ឌិត នីតា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រាប់អាណត្តិ២០២៤-២០២៥។ ទន្ទឹមនឹងនេះ លោក សុខ វឿន ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមផងដែរ។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៃសមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី ឌិត នីតា ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត។ លោកស្រី បានចូលលរួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុដំបូងក្នុងតួនាទីជានាយិកាប្រតិបត្តិនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត មុនពេលចូលកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ។ លោកស្រី ឌិត នីតា ក៏មានតួនាទីជាក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អាណត្តិមុនផងដែរ។
ចំពោះការសិក្សាវិញ លោកស្រី បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Australian National University ក្នុងប្រទេសអូស្រ្តាលី និងជា Chartered Banker by Experience ដែលទទួលស្គាល់ដោយវិទ្យាស្ថាន Chartered Banker Institute នៅចក្រភពអង់គ្លេស។
ចំណែកអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម លោក សុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យាស្ថានគណនេយ្យសាធារណៈ (IPA) ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា។
លោក សុខ វឿន មានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក សុខ វឿន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យបៀលប្រាយក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៥ និងបានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងការគ្រប់គ្រងសហគ្រាសនៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ចក្នុងឆ្នាំ ២០០០។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាដល់ការគ្រប់គ្រង និងចាត់ចែងកិច្ចការ និងទ្រព្យសម្បត្តិសមាគមឱ្យបានពេញលេញនិងត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសម្បូរបែបនិងទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan