ព័ត៌មានជាតិ
សួនបៃតងអង្គរ ដែលគេធ្លាប់ស្គាល់ថាជាភូមិវប្បធម៌ បានបើកដំណើរការឡើងវិញហើយ
សួនបៃតងអង្គរ ដែលពីមុនដាក់ឈ្មោះថា ភូមិវប្បធម៌ បានបើកដំណើរការឱ្យភ្ញៀវចូលទស្សនាកម្សាន្តឡើងវិញហើយ។ នេះបើតាមលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ សួនបៃតងអង្គរ នេះ មានទីតាំងនៅក្នុងភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកនាយករដ្ឋបាលខេត្តសៀមរាប បានបញ្ចាក់ នៅឆ្នាំ២០២៣កន្លងមក សួនបៃតងអង្គរនេះ ក៏បានបើកឲ្យភ្ញៀវចូលទស្សនាដែរ តែមិនបានបើកឲ្យមានការរាំច្រៀងនោះទេ គឺគ្រាន់តែឲ្យពួកគាត់ចូលទស្សនាមើលសួនផ្កា និងថតរូបអនុស្សាវរីយខ្លះៗតែប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលនេះ ត្រូវបានបើកឲ្យចូលទស្សនាដូចដើម ព្រមទាំងមានល្បែងល្បាំគ្រប់ប្រភេទ។ ដូច្នេះហើយ លោកបានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដូចដើមវិញ។
ជាមួយនឹងការបើកឱ្យដំណើរការឡើងវិញនេះ សួនបៃតងអង្គរ ក៏មាននូវការសម្តែងនូវផ្ទាំងទស្សនីយភាពសិល្បៈនានា ការសម្តែងសាច់រឿងផ្សេងៗ ដូចជា ការរៀបចំមង្គលការតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ និយាយជារួមទៅ សួនបៃតងអង្គរនេះ គឺបង្ហាញនូវសោភណ្ឌភាព និងទស្សនីយភាពផ្សេងៗ ដូចកាលនៅមានឈ្មោះជាភូមិវប្បធម៌ដែរ៕
ដោយ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់