ជីវិតកម្សាន្ដ
លោក សុះ ម៉ាច រំលឹកគុណបុគ្គល ៣ រូបធ្លាប់ជួយឲ្យល្បីល្បាញតាមរយៈការនិពន្ធបទចម្រៀង
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក សុះ ម៉ាច ខណៈដែលប្រជាប្រិយភាពនៅតែទទួលបានការគាំទ្រពីទស្សនិកជនទូទាំងប្រទេស សុខៗស្រាប់តែចេញមកទម្លាយដោយរំលឹកគុណដល់បុគ្គល ៣ រូបធ្លាប់ជួយនិពន្ធបទចម្រៀងចាប់តាំងពីឆ្នាំ១៩៩២, ១៩៩៧ មកដល់ ២០២៣។

សម្រាប់បុគ្គលទាំង ៣ រូបនេះ ត្រូវបានលោក សុះ ម៉ាច បញ្ជាក់មានដូចជា,លោក ហ្វៃ សំអាង, លោកស្រី ងិន ម៉ានីយ៉ា និងលោក ញឹម វណ្ណារ័ត្ន។ លោកបានរៀបរាប់ថា លោកពិតជាអរគុណទៅដល់អ្នកនិពន្ធទាំង ៣ រូប រួមទាំងតន្ត្រីករ និងបច្ចេកទេសសំឡេង លោកហ្វៃ សំអាង លោកស្រី ងិន ម៉ានីយ៉ា លោក ញឹម វណ្ណារ័ត្ន)ដែលបានជួយផ្តល់ដល់រូបលោកនូវភាពល្បាញល្បី តាមរយៈបទនិពន្ធរបស់អ្នកនិពន្ធទាំង ៣ តាំងពីឆ្នាំ១៩៩២,១៩៩៧ ,២០២៣។

លោក សុះ ម៉ាច លើកឡើងបន្តថា បទចម្រៀងដែលល្បីទាំងនោះគឺ ខ្យល់រដូវ , ផ្ការីកក្នុងសួនវណ្ណៈ,តាមបេះដូងដល់ទីបំផុត, ខំបំភ្លេចរឹតតែនឹក, ក្បត់ពាក្យសន្យា, អនុស្សាវរីយ៍វត្តជោតិញាណជាដើម។ លោកថា អ្នកចម្រៀងល្បីដោយសារអ្នកនិពន្ធទំនុកច្រៀង បទភ្លេង និងសមត្ថភាពខ្លួនឯងផងដែរ។
តារាចម្រៀងលោក សុះ ម៉ាច បានបញ្ជាក់បន្ថែមថា “ដូចថ្មីៗនេះ ខ្ញុំទើបតែដឹងថា បទចម្រៀងញាក់ ៣ បទ ដែលខ្ញុំច្រៀងផ្ទាល់ដោយការសំណូមពរច្រៀងទាំងក្នុងភាពទទួលគ្រឿងស្រវឹងខ្លះដែរក្នុងពិធីមង្គលការមួយ នៅបាសិតក្បែរផ្ទះ ត្រូវគេផុសដោយមានអ្នកទស្សនា ២.៤M viewsខ្ញុំសូមអរគុណដល់លោកអ្នកដែលផុស និង លោកអ្នកចូលរួមអ្នកទស្សនា និងសូមអភ័យទោសចំពោះកំហុសឆ្គងផងដែរ“។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមក គឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងជាតារាចម្រៀងជើងចាស់មួយរូបដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្បៈព្រោះលោក ត្រូវជាកូនប្រុសបង្កើតរបស់លោក តាសុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទស វត្សរ៍ឆ្នាំ៦០-៧០៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ