ព័ត៌មានជាតិ
កម្ពុជាមានឥស្សរជន ៤រូប ដែលមានគោរមងារជា កិត្តិសង្គហបណ្ឌិត
«កិត្តិសង្គហបណ្ឌិត» ជាគោរមងារកិត្តយសដ៏ឧត្តុងឧត្តមនៃរាជបណ្ឌិត្យសភាកម្ពុជា។ គោរមងារ កិត្តិសង្គហបណ្ឌិត នេះ មានន័យថា បណ្ឌិតប្រកបដោយកិត្តិយស និងមានចិត្តសប្បុរសក្នុងការជួយសង្គ្រោះអ្នកដទៃ។ បច្ចុប្បន្ន កម្ពុជាមានឥស្សរជនដែលមានគោរមងារជា កិត្តិសង្គហបណ្ឌិត ចំនួន ៤រូប។
១. សម្តេច ម៉ែន សំអន បានទទួលគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ ដោយឡែក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «សម្តេចកិត្តិសង្គហបណ្ឌិត»។ បច្ចុប្បន្ន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទីជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

២. លោក ទេព ងន ដែលបានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ តាំងពីឆ្នាំ១៩៦៦ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ លោកកិត្តិសង្គហបណ្ឌិត ទេព ងន គឺជាអនុប្រធានទី២ នៃព្រឹទ្ធសភា។

៣.លោក គន់ គីម ដែលជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានតួនាទីជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានផ្តល់គោរមងារជា កិត្តិសង្គហបណ្ឌិត កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២។

៤.នាយឧត្តសនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជា កិត្តិសង្គហបណ្ឌិត កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/ ០២២៤/១៧៨ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរជម្រាបជូនថា បុគ្គលដែលអាចទទួលបានគោរមងារ កិត្តិសង្គហបណ្ឌិត គឺជាវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី ៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃ ចំពោះប្រទេសជាតិលើវិស័យសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ